​អ្នក​ត្រូវតែ​ខ្ញុំ​គ្រប់គ្រង​ក្នុង​ទីគោ​គ​ ​និង​ទឹក​ហើយ​។​ ​ខ្ញុំ​ជាទី​ពឹង​របស់​អ្នក​ ​ដូចជា​ពេទ្យ​ដ៏​ឈ្លាស​ ​(​ជាទី​ពឹង​)​ ​របស់​ពួក​អ្នកមាន​ជម្ងឺ​ ​ឬដូច​ជា​អន្លង់​ទឹក​ត្រជាក់​ ​(​ជា​ប្រយោជន៍​)​ ​របស់​ពួក​អ្នក​ស្រេកទឹក​ ​ឬក៏​ដូច​ផ្ទះ​ ​(​ជាទី​ត្រូវការ​)​ ​របស់​ពួក​បុគ្គល​ដែល​លំបាក​ដោយ​សន្សើម​ត្រជាក់​។​
 [​៥២៧​]​ ​(​សុបណ្ណរាជ​…​)​ ​ម្នាល​អ្នកជា​ជលាពុជៈ​ ​អ្នកធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ជាមួយនឹង​អណ្ឌជៈ​ជាស​ត្រូវ​ ​ហើយ​នៅ​បើក​បង្ហាញ​ចង្កូម​ ​(​ធ្វើអ្វី​ទៀត​)​ ​ភ័យ​នឹង​មកដល់​អ្នក​អំពី​ទីណា​។​
 [​៥២៨​]​ ​(​បណ្ឌ​រកៈ​…​)​ ​បុគ្គល​ត្រូវតែ​រង្កៀស​ក្នុង​បុគ្គល​ជាស​ត្រូវ​ ​មិន​ត្រូវ​ទុកចិត្ត​បុគ្គល​សូម្បី​ជា​មិត្ត​ ​(​ព្រោះ​)​ ​ភ័យ​រមែង​កើតឡើង​អំពី​បុគ្គល​ដែល​មិន​គួរ​ភ័យ​ ​រមែង​កាត់​ ​សូម្បី​នូវ​ឫសគល់​ ​(​ជីវិត​)​។​ ​បុគ្គល​ធ្វើ​នូវ​ជំលោះ​នឹង​ជន​ណា​ ​គប្បី​ទុកចិត្ត​ជន​នោះ​ដូចម្តេច​កើត​ ​បុគ្គល​គប្បី​ឋិតនៅ​ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច​ ​បុគ្គល​នោះ​ ​រមែង​មិន​ត្រេកអរ​នឹង​សត្រូវ​។​ ​
 បុគ្គល​គប្បី​ធ្វើឲ្យ​គេ​ទុកចិត្ត​ ​ប៉ុន្តែ​មិន​ត្រូវ​ទុកចិត្ត​គេ​ ​បុគ្គល​ដែលគេ​មិន​រង្កៀស​ហើយ​ ​ប៉ុន្តែ​គប្បី​រង្កៀស​នឹងគេ​ ​បុគ្គល​ដទៃ​មិនដឹង​នូវ​ភាព​ ​(​របស់​ខ្លួន​)​ ​យ៉ាង​ណាៗ​ ​វិញ្ញូ​បុរស​ ​គប្បី​ប្រឹងប្រែង​ដោយ​ប្រការ​យ៉ា​ងនោះៗ​។
ថយ | ទំព័រទី ២០៦ | បន្ទាប់