[៥២៩] (អភិសម្ពុទ្ធគាថា) បុរិសនាគទាំងពីរនោះ មានវណ្ណៈដូចជាទេវតា មានសភាពជាសុខុមាលជាតិស្មើគ្នា មានវ័យដ៏ល្អ មានគំនរនៃបុណ្យ កៀកដៃគ្នា ដូចជាសេះគេទឹម បានចូលទៅកាន់សំណាក់នៃអចេល ឯកំពង់ករម្បិយៈ។
[៥៣០] លំដាប់នោះឯង បណ្ឌរកនាគរាជ បានចូលទៅកាន់សំណាក់នៃអចេលដោយខ្លួនឯង ហើយពោលពាក្យនេះថា ខ្ញុំរួច (អំពីការសម្លាប់) កន្លងនូវភ័យទាំងពួងក្នុងថ្ងៃនេះហើយ យើងមិនជាទីស្រឡាញ់របស់លោកដោយចិត្តពិតប្រាដកទេ។
[៥៣១] (អចេល…) សុបណ្ឌរាជ ជាទីស្រឡាញ់របស់ខ្ញុំ ជាងបណ្ឌរកនាគរាជមែន ឥតសង្ស័យ (នេះ) ជាពាក្យពិត ខ្ញុំនោះជាអ្នកត្រេកអរដោយរាគៈ ជាអ្នកដឹងច្បាស់ បានធ្វើនូវអំពើអាក្រក់នុ៎ះ មិនមែនព្រោះមោហៈទេ។
[៥៣២] (បណ្ឌរកៈ…) បព្វជិត កាលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ រមែងមិនមានគំនិតថា វត្ថុជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់របស់អញដូច្នេះទេ អ្នកជាបុគ្គលមិនសង្រួម ប្រព្រឹត្តក្នុងលោកនេះ ដោយភេទរបស់បុគ្គលអ្នកសង្រួមល្អ។ អ្នកឯងបន្លំជាអរិយៈ តែមិនមែនជាអរិយៈទេ