​ម្នាលនាង​កល្យាណី​ ​នាង​ជា​អ្វី​ ​ម្នាលនាង​មាន​អវយវៈ​ពាក់កណ្តាល​ដ៏​ល្អ​ ​នាង​ជា​ធីតា​របស់​អ្នកណា​ ​នាង​ញ៉ាំង​ព្រៃ​ជាទី​រីករាយ​ ​ដែល​សីហៈ​ ​និង​ខ្លាធំ​អាស្រ័យ​នៅ​ ​ឲ្យ​ភ្លឺរុងរឿង​ ​ម្នាលនាង​ដ៏​ចំរើន​ ​យើង​ឈ្មោះ​ទាន​វៈ​ ​សូម​សំពះ​នាង​ ​សូម​គោរព​ចំពោះ​នាង​។​
 [​៥៣៦​]​ ​(​នាង​សម្ពុលា​ឆ្លើយ​ថា​)​ ​អ្នកណា​ជា​បុត្រ​របស់​ព្រះរាជា​ក្នុង​ដែន​កាសី​ ​អ្នកផង​តែង​ស្គាល់​អ្នកនោះ​ថា​ ​ព្រះនាម​សោត្ថិ​សេន​ ​ខ្ញុំ​ឈ្មោះ​នាង​សម្ពុលា​ ​ជា​ភរិយា​របស់​ព្រះរាជ​បុត្ត​ព្រះនាម​សោត្ថិ​សេន​នោះ​ ​បពិត្រ​ទាន​វៈ​ ​លោក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ឈ្មោះ​សម្ពុលា​ ​សូម​សំពះ​ ​សូម​គោរព​ចំពោះ​លោក​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះរាជបុត្រ​របស់​ព្រះរាជា​វិទេហៈ​ ​ប្រឈួន​ក្តៅក្រហាយ​ ​គង់នៅ​ក្នុង​ព្រៃ​ ​ខ្ញុំ​ជា​ស្រ្តី​ម្នាក់ឯង​ ​បំរើ​ព្រះរាជបុត្រ​ ​ដែល​មាន​រោគ​បៀតបៀន​មួយអង្គឯង​នោះ​។​ ​មិន​តែប៉ុណ្ណោះ​ ​ខ្ញុំ​ ​(​ត្រាច់​ទៅ​)​ ​ដើម្បី​ស្វែងរក​ផ្លែឈើ​ក្នុង​ព្រៃ​ ​នាំមក​នូវ​ទឹកឃ្មុំ​ ​និង​សាច់​ដែល​ជា​អម្ពា​របស់​ម្រឹគ​ណា​ ​(​ស្វាមី​របស់ខ្ញុំ​)​ ​មាន​ទឹកឃ្មុំ​ ​និង​សាច់​ ​ជា​អម្ពា​របស់​ម្រឹគ​នោះ​ ​ជា​អាហារ​ ​(​កាលបើ​មិន​មាន​អាហារ​ទេ​ ​សរីរៈ​)​ ​របស់​ស្វាមី​ខ្ញុំ​នោះ​ ​នឹង​ទ្រាំទ្រ​មិនបាន​ ​ក្នុងថ្ងៃនេះ​ដោយពិត​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់