​[​៦៤​]​ ​(​សក្កទេវរាជ​ពោល​ថា​)​ ​(​សត្វ​ទាំងឡាយ​)​ ​រមែង​ស្វែងរក​នូវ​វត្ថុកាម​ ​និង​កិលេស​កាម​ណា​ហើយ​ ​ត្រាច់​ទៅ​ក្នុង​លោក​ ​វត្ថុកាម​ ​និង​កិលេស​កាម​នុ៎ះ​ ​ជាទី​ប្រាថ្នា​ផង​ ​ជាទី​រីករាយ​ផង​ ​ជាទីស្រឡាញ់​ផង​ ​ជាទី​ពេញចិត្ត​របស់​ទេវតា​ ​និង​មនុស្ស​ច្រើន​គ្នា​ ​ក្នុង​ជីវ​លោក​នេះ​ ​ចុះ​ហេតុអ្វី​ ​ក៏​ពួក​ឥសី​មិន​សរសើរ​នូវ​កាម​ទាំងឡាយ​។​
 [​៦៥​]​ ​(​មហាសត្វ​ពោល​ថា​)​ ​ជន​ទាំងឡាយ​ ​ត្រូវ​គេ​វាយ​ ​ត្រូវ​គេ​ចង​ ​ព្រោះតែ​កាម​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ផង​ ​ភ័យ​ផង​ ​ដែល​កើតឡើង​ ​ក៏​ព្រោះតែ​កាម​ទាំងឡាយ​ ​បពិត្រ​ព្រះ​ភូតា​ធិបតី​ ​សត្វ​ទាំងឡាយ​ស្រវឹង​ព្រោះ​កាម​ទាំងឡាយ​ ​ធ្វើ​នូវ​អំពើ​ទាំងឡាយ​ដ៏​លាមក​ ​ព្រោះ​វង្វេង​។​ ​ជន​មានធម៌​ដ៏​លាមក​ទាំងឡាយ​នោះ​ ​ទទួល​នូវ​បាប​ ​លុះ​បែកធ្លាយ​រាងកាយ​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​ឥសី​មិន​សរសើរ​នូវ​កាម​ទាំងឡាយ​ ​ព្រោះ​ឃើញ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ​។​
 [​៦៦​]​ ​(​សក្ក​…​)​ ​ខ្ញុំ​ល្បងមើល​ទេ​ ​ខ្ញុំ​យក​ក្រអៅឈូក​ទាំងឡាយ​របស់​ឥសី​ក្បែរ​ឆ្នេរ​ទៅ​កប់​ទុក​លើគោក​ ​(​ឥឡូវនេះ​ ​ខ្ញុំ​ដឹង​ហើយ​ថា​)​ ​ឥសី​ទាំងឡាយ​ ​ជា​អ្នក​បរិសុទ្ធ​ ​មិន​មាន​បាប​ ​បពិត្រ​លោក​ជា​ព្រហ្មចារី​ ​នុ៎ះ​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​។
ថយ | ទំព័រទី ២១ | បន្ទាប់