​[​៥៣៧​]​ ​(​ទាន​វៈ​…​)​ ​ម្នាល​នាង​សម្ពុលា​ ​នាង​ធ្វើ​ ​(​នូវ​ការ​មូល​មិត្ត​)​ ​នឹង​ព្រះរាជបុត្រ​ ​ប្រឈួន​ក្តៅក្រហាយ​ ​ដែល​រោគ​ប៉ះពាល់​នៅក្នុង​ព្រៃ​ធ្វើអ្វី​ ​ខ្ញុំ​សូម​ជា​ភស្តា​របស់​នាង​។​
 (​នាង​សម្ពុលា​…​)​ ​ខ្ញុំ​រាប់​ថា​មាន​រូប​ដូចម្តេច​កើត​ ​ព្រោះ​ខ្ញុំ​ជា​ស្ត្រី​មាន​សេចក្តី​សោក​គ្រប​សង្កត់​ ​មានខ្លួន​ដ៏​លំបាក​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ចូរ​ស្វែងរក​ស្ត្រី​ឯទៀត​ ​ដែល​ល្អ​ជាង​ខ្ញុំ​ចុះ​។​
 (​ទាន​វៈ​…​)​ ​នាង​ចូរ​មក​ចុះ​ ​ចូរ​ឡើង​កាន់​ភ្នំ​នេះ​ ​ប្រពន្ធ​របស់ខ្ញុំ​មាន​ ​៤០០​ ​នាក់​ ​នាង​ចូរ​ជា​ស្ត្រី​ដ៏​ប្រសើរ​ជាង​ភរិយា​ទាំងនោះ​ ​ចូរ​សម្រេច​តាម​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​។​ ​ម្នាលនាង​មាន​ពន្លឺ​ដូច​ផ្កាយ​ ​នាង​ប្រាថ្នា​ក្នុងចិត្ត​ចំពោះ​វត្ថុ​ណាមួយ​ ​វត្ថុ​ទាំងអស់​នោះ​របស់ខ្ញុំ​មាន​គរគោគ​ ​ចូរ​នាង​ត្រេកអរ​ជាមួយនឹង​យើង​ក្នុងថ្ងៃនេះ​ចុះ​។​ ​ម្នាល​នាង​សម្ពុលា​ ​បើ​នាង​មិន​ធ្វើ​នូវ​ភាពជា​មហេសី​របស់ខ្ញុំ​ទេ​ ​នាង​គួរ​ជា​អាហារ​ក្នុង​ពេលព្រឹក​ ​នឹងជា​ចំណី​របស់ខ្ញុំ​អំពី​ព្រហាម​។​ ​
 ចំណែក​ទាន​វៈ​ ​មាន​ភ្នួង​សក់​ ​៧​ ​ជាន់​ ​ជា​ជាតិ​អាក្រក់​ ​មាន​ចង្កូម​ ​ជា​អ្នក​ស៊ី​នូវ​បុរស​ ​បាន​ចាប់​នាង​សម្ពុលា​នោះ​ត្រង់​ដើមដៃ​ ​ដែល​មិនឃើញ​នូវ​ទីពឹង​ក្នុង​ព្រៃ​។​ ​នាង​សម្ពុលា​ ​ដែល​បិសាច​អាក្រក់​ ​មាន​ភ្នែក​ប្រកបដោយ​អាមិស​គ្រប​សង្កត់​ ​ជា​ស្រ្តី​លុះ​ក្នុង​អំណាច​នៃ​សត្រូវ​ហើយ​ ​ក៏​សោកសៅ​ ​រកតែ​ស្វាមី​ថា​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់