​ខ្ញុំ​មិនឃើញ​ព្រះរាជបុត្រ​ ​សូម​ថ្វាយបង្គំ​ពួក​សមណព្រាហ្មណ៍​ ​និង​ឥសី​ទាំងឡាយ​ ​ដែល​មានការ​ប្រព្រឹត្តិ​បរិបូណ៌​ ​ខ្ញុំ​សូម​ដល់​នូវ​លោក​ជាទី​ពឹង​។​ ​ខ្ញុំ​មិនឃើញ​ព្រះរាជបុត្រ​ ​សូម​ថ្វាយបង្គំ​នូវ​ពួក​សីហៈ​ ​ខ្លាធំ​ ​និង​ពួក​ម្រឹគ​ដទៃ​ក្នុង​ព្រៃ​ ​ខ្ញុំ​សូម​ដល់​នូវ​លោក​ជាទី​ពឹង​។​ ​ខ្ញុំ​មិនឃើញ​ព្រះរាជបុត្រ​ ​សូម​ថ្វាយបង្គំ​ស្មៅ​ ​វល្លិ៍​ ​ឈើ​ជា​ឱសធ​ភ្នំ​ ​និង​ព្រៃ​ទាំងឡាយ​ ​ខ្ញុំ​សូម​ដល់​នូវ​លោក​ជាទី​ពឹង​។​ ​ខ្ញុំ​មិនឃើញ​ព្រះរាជបុត្រ​ ​សូម​ថ្វាយបង្គំ​នូវ​របៀប​ផ្កាយ​ក្នុង​រាត្រី​ ​ដែល​មាន​ពណ៌​ដូចជា​ផ្កា​រាជព្រឹក្ស​ ​ខ្ញុំ​សូម​ដល់​នូវ​លោក​ជាទី​ពឹង​។​ ​ខ្ញុំ​មិនឃើញ​ព្រះរាជបុត្រ​ ​សូម​ថ្វាយបង្គំ​នូវ​ស្ទឹង​ឈ្មោះ​ភ​គិ​រសី​ ​ជាទី​ទទួល​នូវ​ស្ទឹង​ទាំងឡាយ​ដែល​ហូរ​មក​ ​ខ្ញុំ​សូម​ដល់​នូវ​លោក​ជាទី​ពឹង​។​ ​ខ្ញុំ​មិនឃើញ​ព្រះរាជបុត្រ​ ​សូម​ថ្វាយបង្គំ​នូវ​ភ្នំ​ហិមពាន្ត​ ​ជា​ស្តេចភ្នំ​ដ៏​ប្រសើរ​ ​ខ្ញុំ​សូម​ដល់​នូវ​លោក​ជាទី​ពឹង​។​
 [​៥៤០​]​ ​(​សោត្ថិ​សេន​…​)​ ​រាជបុត្រី​ ​ជា​ស្រ្តី​មានយស​ ​មក​ក្នុង​វេលា​ល្ងាច​ម្ល៉េះ​ ​តើ​ថ្ងៃនេះ​ ​នាង​ជួបប្រទះ​នឹង​អ្នកណា​ហ្ន៎​ ​អ្នកណា​ជាទីស្រឡាញ់​របស់​នាង​ជាង​ខ្ញុំ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់