​[​៥៤១​]​ ​(​នាង​សម្ពុលា​…​)​ ​ខ្ញុំម្ចាស់​ដែល​សត្រូវ​នោះ​ចាប់បាន​ ​ក៏បាន​ពោល​ពាក្យ​នេះ​ថា​ ​យក្ស​ទំពាស៊ី​ខ្ញុំម្ចាស់​ដោយហេតុ​ណា​ ​ហេតុ​នោះ​មិនមែន​ជា​ទុក្ខ​នៃ​ខ្ញុំម្ចាស់​ទេ​ ​ក្រែងតែ​ព្រះ​ហ្ឫទ័យ​ព្រះ​អយ្យ​បុត្រ​របស់ខ្ញុំ​ម្ចាស់​ទៅជា​បការៈ​ដទៃ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​(​ទើប​ជា​ទុក្ខ​នៃ​ខ្ញុំម្ចាស់​)​។​
 [​៥៤២​]​ ​(​សោត្ថិ​សេន​…​)​ ​ពាក្យសច្ចៈ​ក្នុង​ពួក​ស្រីចោរ​ ​មាន​មាយា​ច្រើន​ ​គេ​រកបាន​ដោយ​ក្រ​ណាស់​ ​ភាព​ ​គឺ​ឫក​មារយាទ​របស់​ស្រ្តី​ទាំងឡាយ​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ដូច​ដំណើរ​នៃ​ត្រី​ក្នុងទឹក​។​
 [​៥៤៣​]​ ​(​នាង​សម្ពុលា​…​)​ ​ខ្ញុំម្ចាស់​មិនធ្លាប់​ស្គាល់​នូវ​បុគ្គល​ដទៃ​ជាទីស្រឡាញ់​ជាង​ព្រះអង្គ​យ៉ាងណា​ ​បើ​ ​(​ដំណើរ​)​ ​របស់ខ្ញុំ​ម្ចាស់​ ​(​នោះ​)​ ​ជា​សច្ចៈ​ ​យ៉ាងនោះ​ ​សូម​សច្ចៈ​រក្សាព្រះអង្គ​ ​ទាំង​រក្សា​នូវ​ខ្ញុំម្ចាស់​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​ព្យាធិ​របស់​ព្រះអង្គ​ស្ងប់​រម្ងាប់​។​
 [​៥៤៤​]​ ​(​តាបស​…​)​ ​ដំរី​ទាំងឡាយ​ច្រើន​ប្រមាណ​ ​៧០០​ ​មាន​អាវុធ​ដែល​យោធា​ប្រកប​ហើយ​ ​ទាំង​ពួក​ខ្មាន់ធ្នូ​មួយ​ពាន់​ប្រាំមួយ​រយ​ ​តែង​រក្សា​ទាំងយប់​ទាំង​ថ្ងៃ​ ​ម្នាលនាង​ដ៏​ចំរើន​ ​តើ​នាង​នៅ​ឃើញ​ពួក​សត្រូវ​ដូចម្តេច​។​
 ​[​៥៤៥​]​ ​(​នាង​សម្ពុលា​…​)​ ​ស្វាមី​ឃើញ​ពួក​ស្រ្តី​ ​ដែល​តាក់តែង​កាយ​ ​មាន​សម្បុរស្បែក​ល្អ​ ​ដូច​ស្រទាប់ផ្កា​ឈូក​ ​មាន​ចង្កេះ​រៀវ​ ​មាន​សំឡេង​ដូច​ហង្ស​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់