​ទ្រង់ព្រះ​សណ្តាប់​នូវ​ចម្រៀង​ ​និង​ប្រគំ​ដែលគេ​គួរ​រាប់​ ​របស់​ពួក​ស្រ្តី​ទាំងនោះ​ ​បពិត្រ​ព្រះបិតា​ ​ឥឡូវនេះ​ ​ព្រះ​ស្វាមី​របស់ខ្ញុំ​ម្ចាស់​ ​មិន​ប្រព្រឹត្ត​ដូច​កាលមុន​ ​យ៉ាងនោះ​ទេ​។​ ​បពិត្រ​ព្រះបិតា​ ​ពួក​ស្ត្រី​មាន​រូបល្អ​ ​ទ្រទ្រង់នូវ​ប្រដាប់​សម្រាប់​រឹត​ដោះ​ ​ជា​វិការៈ​នៃ​មាស​ ​តាក់តែងខ្លួន​ ​ជា​ស្រ្តី​មនុស្ស​ ​ដូច​ស្រ្តី​ទេពអប្សរ​ ​ជាទីស្រឡាញ់​នៃ​ព្រះរាជា​ព្រះនាម​សោត្ថិ​សេន​ ​ជា​ស្រ្តី​មាន​រាងកាយ​តិះដៀល​មិនបាន​ ​ជា​ខត្តិយ​កញ្ញា​ ​តែង​ប្រលោម​ព្រះរាជា​នោះ​។​ ​បពិត្រ​ព្រះបិតា​ ​ប្រសិនបើ​ខ្ញុំម្ចាស់​ចិញ្ចឹម​ព្រះ​ស្វាមី​នោះ​ ​ដោយ​ការស្វែងរក​នូវ​ផ្លែឈើ​ក្នុង​ព្រៃ​ ​ដូច​ក្នុង​កាលមុន​យ៉ាងនោះ​ទៀត​ ​ព្រះ​ស្វាមី​គប្បី​រាប់អាន​ខ្ញុំម្ចាស់​ ​ទាំង​មិន​មើលងាយ​ខ្ញុំម្ចាស់​ទេ​ ​បពិត្រ​ព្រះបិតា​ ​ព្រោះហេតុនោះ​ ​(​ព្រៃ​)​ ​របស់ខ្ញុំ​ម្ចាស់​ ​(​នោះ​ឯង​)​ ​ប្រសើរ​ជាង​រាជសម្បត្តិ​ ​ក្នុង​ក្រុង​ពារាណសី​នេះ​។​ ​នារី​ណា​ ​(​កើត​ក្នុង​ផ្ទះ​ត្រកូល​)​ ​មាន​បាយ​ ​និង​ទឹក​បរិបូណ៌​ ​ដែលគេ​ចាត់ចែង​ហើយ​ ​ជា​ស្ត្រី​មាន​គ្រឿងប្រដាប់​ដ៏​ស្អាត​វិសេស​ ​តាក់តែងខ្លួន​ប្រកបដោយ​អង្គ​គ្រប់យ៉ាង​ ​តែ​មិនជា​ទីស្រឡាញ់​របស់​ប្តី​ ​បាន​សំឡាប់​ ​(​ខ្លួន​)​ ​ហើយ​ ​សេចក្តី​ស្លាប់​របស់​នារី​នោះ​ ​ប្រសើរ​ជាង​ការរស់នៅ​ជា​ឃរាវាស​នោះ​ទៅទៀត​។​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់