​ពួក​ពលដំរី​ ​ពួក​សេនា​ ​ពល​រថ​ ​ពលថ្មើរជើង​ ​និង​ពួកកម្មករ​ ​ដែល​អាស្រ័យ​ចិញ្ចឹមជីវិត​នឹង​ព្រះរាជា​នោះ​ឯង​ ​ក៏​មិន​ទទួលដឹង​នូវ​ព្រះរាជា​ដែល​គួរ​ទទួលដឹង​នោះ​។​ ​សិរី​ ​គឺ​យស​សម្បត្តិ​ ​រមែង​លះបង់​នូវ​បុគ្គល​ពាល​ ​អ្នក​មិន​ចាត់ចែង​នូវ​ការងារ​ ​មានគំនិត​អាក្រក់​ ​អាប់​ឥត​ប្រាជ្ញា​ ​ដូចជា​ពស់​លះបង់​នូវ​សំណក​ចាស់​។​ ​ភោគៈ​ទាំងអស់​ ​រមែង​ចំរើន​ដល់​បុគ្គល​អ្នកចាត់ចែង​ការងារ​ដោយ​ល្អ​ ​ក្រោក​ឡើង​ទាន់​កាល​ ​ជា​អ្នក​មិន​ខ្ជិល​ច្រ​អូល​ ​ដូចជា​គោ​ប្រព្រឹត្តទៅ​មួយអន្លើដោយ​គោឧសភ​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​យាង​ទៅកាន់​ទី​ជាទី​ចាំ​ស្តាប់​ ​ក្នុង​ជនបទ​ ​ក្នុង​ដែន​ ​លុះ​ទត​ឃើញ​ ​និង​ទ្រង់ព្រះ​សណ្តាប់​ ​ក្នុង​ដែន​នោះ​ហើយ​ ​ក៏​យកការណ៍​ ​តាម​រាជកិច្ច​នោះ​ ​តាមដំណើរ​នោះ​។​
 [​៥៤៩​]​ ​(​បុរស​ចាស់​ម្នាក់​ជេរ​ថា​)​ ​ខ្លួន​អញ​ត្រូវ​បន្លា​មុត​ហើយ​ ​វេទនា​ក្នុងថ្ងៃនេះ​យ៉ាងណា​ ​សូមឲ្យ​ព្រះបាទ​បញ្ចាល​ ​ត្រូវ​សរ​ក្នុង​សង្គ្រាម​ ​ហើយ​វេទនា​យ៉ាងនោះ​ដែរ​។​
 [​៥៥០​]​ ​(​បុរោហិត​សួរ​ថា​)​ ​អ្នកជា​មនុស្សចាស់​ ​មាន​ភ្នែក​ទុព៌ល​ ​មើលរូប​មិនឃើញ​ដោយ​ស្រួល​ទេ​ ​បន្លា​មុត​អ្នកឯង​ ​ដោយហេតុ​ណា​ ​(​ទោស​)​ ​របស់​ព្រះរាជា​ព្រហ្មទត្ត​ចំពោះ​ហេតុ​នោះ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់