[៥៥១] (បុរសចាស់…) ម្នាលព្រាហ្មណ៍ ក្នុងហេតុនេះ ទោសរបស់ព្រះរាជាព្រហ្មទត្ត មានច្រើន (បានជា) ខ្ញុំនោះ (ធ្លាក់) ក្នុងផ្លូវ (មានបន្លា) ព្រោះពួកអ្នកជនបទ ព្រះរាជាមិនរក្សា ទ្រង់បៀតបៀនដោយពលិកម្ម (សួយសារអាករ) មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ី ក្នុងដែនរបស់ព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌ មានច្រើន។ ម្នាលអ្នក កាលបើភ័យបែបនេះ កើតហើយ មនុស្សទាំងឡាយដែលត្រូវភ័យគ្របសង្កត់ តែងនាំយកនូវបន្លាក្នុងព្រៃ មកធ្វើជាទីសម្រាប់ពឹងពួន។
[៥៥២] (ស្ត្រីទុគ៌តម្នាក់ ជេរថា) ពួកកុមារីជាស្ត្រីគ្មានប្តីរហូតចាស់ ក្នុងដែននៃព្រះរាជាព្រហ្មទត្តណា កាលណាហ្ន៎ ព្រះរាជាព្រហ្មទត្តនេះ នឹងស្លាប់ទៅ។
[៥៥៣] (បុរោហិតឃាត់ថា) នែនាងលាមក ជាស្ត្រីមិនឈ្លាសក្នុងឧបាយនៃសេចក្តីចំរើន ពាក្យនាង ជាពាក្យអាក្រក់ ព្រះរាជានឹងស្វែងរកប្តីឲ្យពួកនាងកុមារីក្នុងទីណា។
[៥៥៤] (ស្រ្តីចាស់…) នែព្រាហ្មណ៍ ពាក្យរបស់ខ្ញុំមិនអាក្រក់ទេ ខ្ញុំជាស្រ្តីឈ្លាសវៃក្នុងផ្លូវចំរើន ព្រោះពួកអ្នកជនបទ សេ្តចមិនរក្សា ទ្រង់បៀតបៀនដោយសារសួយអាករ មិនប្រកបដោយធម៌។