​ក្នុង​វេលា​យប់​ ​ពួក​ចោរ​ស៊ី​ ​(​ប្លន់​)​ ​ក្នុង​វេលា​ថ្ងៃ​ ​ពួក​អ្នករាជការ​បៀតបៀន​ស៊ីក្នុង​ដែន​ព្រះរាជា​ខូចកាច​ ​ជន​មិន​ប្រកបដោយ​ធម៌​មាន​ច្រើន​ ​កាលបើ​រាស្ត្រ​រស់នៅ​ដោយ​លំបាក​ ​ចិញ្ចឹម​ប្រពន្ធ​បាន​ដោយ​លំបាក​ ​តើ​ពួក​នាង​កុមារី​បាន​ប្តី​អំពី​ណា​។​
 [​៥៥៥​]​ ​(​អ្នក​ភ្ជួរ​ជេរ​ថា​)​ ​គោ​ឈ្មោះ​សា​លិ​យៈ​នេះ​ ​ត្រូវ​ផាល​មុត​ហើយ​ ​ដេកស្រតឹក​យ៉ាងណា​ ​សូមឲ្យ​ព្រះរាជា​ក្រុង​បញ្ចាល​ ​ត្រូវ​គេ​សម្លាប់​ដោយ​លំពែង​ក្នុង​សង្គ្រាម​ ​ដេក​យ៉ាងនោះ​ចុះ​។​
 [​៥៥៦​]​ ​(​បុរោហិត​…​)​ ​នែ​បុរស​លាមក​ ​អ្នកណា​ខុសខ្លួន​ឯង​ ​ហើយ​ផ្តាសា​ព្រះរាជា​ ​អ្នក​ ​(​នោះ​)​ ​ឈ្មោះថា​ ​ខឹង​ចំពោះ​ព្រះរាជា​ព្រហ្មទត្ត​ដោយហេតុ​មិន​ត្រូវ​តាម​ធម៌​ទេ​។​
 [​៥៥៧​]​ ​(​អ្នក​ភ្ជួរ​…​)​ ​ម្នាល​ព្រាហ្មណ៍​ ​ខ្ញុំ​ខឹង​ចំពោះ​ព្រះរាជា​ព្រហ្មទត្ត​ ​ដោយហេតុ​ត្រឹមត្រូវ​តាម​ធម៌​ ​(​ព្រោះថា​)​ ​ពួក​អ្នកជនបទ​ ​ស្តេច​មិន​រក្សា​ ​ទ្រង់​បៀតបៀន​ ​ដោយ​សួយសារអាករ​ ​មិន​ប្រកបដោយ​ធម៌​។​ ​ក្នុង​វេលា​យប់​ ​ពួក​ចោរ​ស៊ី​ ​ក្នុង​វេលា​ថ្ងៃ​ ​ពួក​អ្នករាជការ​បៀតបៀន​ស៊ីក្នុង​ដែន​ព្រះរាជា​ខូចកាច​ ​ជន​មិន​ប្រកបដោយ​ធម៌​មាន​ច្រើន​។​ ​ស្រ្តីជា​អ្នកនាំ​បាយ​មក​នោះ​ ​ប្រាកដជា​ដាំ​ម្តង​ទៀត​ ​បាន​ជា​នាំ​បាយ​មក​ក្នុង​វេលា​រសៀល​ ​ខ្ញុំ​កំពុង​រកមើល​នូវ​ស្ត្រី​អ្នកនាំ​បាយ​មក​ ​គោ​ឈ្មោះ​សា​លិយៈ​ ​ក៏​ត្រូវ​ផាល​មុត​។​
ថយ | ទំព័រទី ២១៩ | បន្ទាប់