[៦៧] (មហាសត្វ…) ម្នាលទេវរាជ ជាសហស្សនេត្ត (ពួកយើង) មិនមែនជាអ្នករបាំរបស់អ្នកទេ ទាំងមិនមែនជាបុគ្គលគួរអ្នកលេងទេ មិនមែនជាផៅពង្ស ទាំងមិនមែនជាសំឡាញ់របស់អ្នកទេ ហេតុអ្វីក៏អ្នក (ធ្វើ) នូវសេចក្តីមើលងាយចំពោះបុគ្គលដទៃ ហើយលេងជាមួយនឹងពួកឥសី។
[៦៨] (សក្ក…) បពិត្រតាបសដ៏ប្រសើរ លោកម្ចាស់ជាអាចារ្យរបស់ខ្ញុំផង ជាបិតារបស់ខ្ញុំផង ម្លប់ព្រះបាទរបស់លោកម្ចាស់នេះ សូមជាទីពឹង (របស់ខ្ញុំ) ដែលមានសេចក្តីភ្លាំងភ្លាត់ហើយ បពិត្រតាបសមានប្រាជ្ញាដូចជាផែនដី សូមលោកម្ចាស់អត់នូវកំហុសម្តង បណ្ឌិតទាំងឡាយ មិនមានសេចក្តីក្រោធជាកំឡាំងទេ។
[៦៩] (មហាសត្វ…) កាលដែលពួកឥសី (នៅក្នុងព្រៃ) សូម្បីតែមួយយប់ ក៏ឈ្មោះថាបាននៅល្អហើយ ព្រោះថា យើងទាំងឡាយបានជួបនឹងព្រះវាសវៈជាម្ចាស់នៃទេវតា ពួកអ្នកដ៏ចំរើនទាំងអស់គ្នា ចូរតាំងចិត្តឲ្យល្អចុះ ដ្បិតព្រាហ្មណ៍ (ជាអាចារ្យរបស់អ្នកទាំងឡាយ) បាននូវក្រអៅឈូកវិញហើយ។
[៧០] (អភិសម្ពុទ្ធគាថា) បងប្អូនបាំ្រពីរនាក់ក្នុងកាលនោះគឺ តថាគត ១ សារីបុត្ត ១ មោគ្គល្លាន ១ កស្សប ១ អនុរុទ្ធ ១ បុណ្ណ ១ អានន្ទ ១។