​[​៥៥៨​]​ ​(​អ្នក​រូត​ទឹកដោះ​ជេរ​ថា​)​ ​ក្នុងថ្ងៃនេះ​ ​ខ្លួន​អញ​ ​(​ត្រូវ​មេគោ​)​ ​ធាក់​ ​ទាំង​ទឹកដោះ​របស់​អញ​កំពប់​ទៅ​យ៉ាងណា​ ​សូមឲ្យ​ព្រះរាជា​បញ្ចាល​នគរ​ ​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ​ក្នុង​សង្គ្រាម​ ​វិនាស​យ៉ាងនោះ​ចុះ​។​
 [​៥៥៩​]​ ​(​បុរោហិត​…​)​ ​សត្វ​ចិញ្ចឹម​នេះ​ ​ចាក់ចោល​នូវ​ទឹកដោះ​ ​សត្វ​ចិញ្ចឹម​បៀតបៀន​នូវ​ផាល​ ​អ្នក​ដ៏​ចំរើន​តិះដៀល​យើង​ ​ដោយហេតុ​ណា​ ​កំហុស​ដូចម្តេច​ ​របស់​ព្រះរាជា​ព្រហ្មទត្ត​ក្នុង​ហេតុ​នោះ​។​
 [​៥៦០​]​ ​(​អ្នក​រូត​ទឹកដោះ​…​)​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះរាជា​បញ្ចាល​នគរ​របស់​រាជត្រកូល​ព្រហ្មទត្ត​ ​គួរ​អ្នកផង​តិះដៀល​ហើយ​ ​ព្រោះថា​ ​ពួក​អ្នកជនបទ​ ​ព្រះរាជា​មិន​រក្សា​ ​ទ្រង់​បៀតបៀន​ ​ដោយ​សួយអាករ​ ​មិន​ប្រកបដោយ​ធម៌​។​ ​ក្នុង​វេលា​យប់​ ​ពួក​ចោរ​ស៊ី​ ​ក្នុង​វេលា​ថ្ងៃ​ ​ពួក​អ្នករាជការ​បៀតបៀន​ស៊ីក្នុង​ដែន​ព្រះរាជា​ខូចកាច​ ​ជន​មិន​ប្រកបដោយ​ធម៌​មាន​ច្រើន​។​ ​មេគោ​កាច​ ​ផ្លាង​ ​យើង​មិនបាន​រូត​នូវ​ទឹកដោះ​ណា​ ​ក្នុង​កាលមុន​ ​ក្នុងថ្ងៃនេះ​ ​ឥឡូវនេះ​ ​ពួក​យើង​ក៏​ត្រូវ​ពួក​រាជបុរស​អ្នក​ប្រាថ្នា​នូវ​ទឹកដោះ​មក​រឹបជាន់​ ​ទើប​រូត​នូវ​ទឹកដោះ​នោះ​។​
 [​៥៦១​]​ ​(​ពួកក្មេង​អ្នកស្រុក​ជេរ​ថា​)​ ​មេគោ​កំព្រា​ ​ជា​សត្វ​ព្រាត់ប្រាស​នេះ​ ​ស្ទុះ​ឆ្លេឆ្លា​យ៉ាងណា​ ​សូមឲ្យ​ព្រះរាជា​បញ្ចាល​នគរ​ ​ព្រាត់ប្រាស​និរាស​ ​រីងស្ងួត​ ​កន្ទក់កន្ទេញ​ ​យ៉ាងនោះ​ចុះ​។​
ថយ | ទំព័រទី ២២០ | បន្ទាប់