​[​៥៦៦​]​ ​(​កង្កែប​…​)​ ​ឱ​អ្នកជា​ព្រហ្មចារី​ ​តែ​មាន​សភាព​មិន​ប្រកបដោយ​ធម៌​សោះ​ ​ពោល​នូវ​ពាក្យ​សរសើរ​ចំពោះ​ក្សត្រិយ៍​ ​កាលបើ​ប្រជាជន​ជាច្រើន​ ​ដែល​ព្រះរាជា​រឹបជាន់​ ​អ្នក​នៅតែ​បូជា​ចំពោះ​ព្រះរាជា​ ​ជា​អ្នកមាន​វាទៈ​ដ៏​ក្រៃលែង​។​ ​នែ​ព្រហ្ម​ណ៍​ ​ប្រសិនបើ​ដែន​នេះ​មាន​អ្នករាជការ​ល្អ​ ​រមែង​ជា​ដែន​ស្តុកស្តម្ភ​ ​មាន​រាស្ត្រ​រីករាយ​ជ្រះថ្លា​ ​ទាំងពួង​ក្អែក​ ​ក៏​ស៊ី​នូវ​ដុំ​បាយ​ដ៏​ប្រសើរ​ ​ជា​គ្រឿងបូជា​ ​(​របស់​មនុស្ស​)​ ​ពួក​ក្អែក​មិន​គប្បី​ស៊ី​សត្វ​ទាំង​រស់​ប្រាកដ​ដូចជា​ខ្ញុំ​ទេ​។​

​ចប់​ ​ភណ្ឌុ​តិ​ណ្ឌុ​កជា​ត​ក​ ​ទី១០​។
​ឧទ្ទាន​នៃ​តឹ​សនិ​បាត​នោះ​គឺ​​


​និយាយ​អំពី​កឹ​ឆន្ទ​ជាតក​ ​១​ ​កុម្ភ​ជាតក​ ​១​ ​ជយ​ទ្ទិ​សជាត​ក​ ​១​ ​ឆទ្ទន្ត​ជាតក​ ​១​ ​សម្ភវ​ជាតក​ ​១​ ​មហា​កបិ​ជាតក​ ​១​ ​ទក​រក្ខស​ជាតក​ ​១​ ​នាគ​ដ៏​ប្រសើរ​ឈ្មោះ​បណ្ឌ​រកៈ​ ​១​ ​សម្ពុលា​ជាតក​ ​១​ ​តិ​ណ្ឌុ​កជា​ត​ក​ ​១​។​ ​

​ចប់​ ​តឹ​សនិ​បាត​។​

ថយ | ទំព័រទី ២២២ | បន្ទាប់