សូមព្រះអង្គកុំបញ្ចេញនូវព្រះហ្ឫទ័យក្រោធខ្លាំងពេកចំពោះអកុសល (របស់អ្នកដទៃ) ដែលប្រព្រឹត្តកន្លង (នូវការកុសល) ព្រោះថា ត្រកូលទាំងឡាយដែលថ្កុំថ្កើងហើយ ច្រើនដល់នូវភាវៈមិនមែនជាត្រកូលទៅវិញ ព្រោះសេចក្តីក្រោធ។ បពិត្រព្រះបិតា សូមព្រះអង្គកុំបណ្តោយ (មហាជន) ឲ្យធ្លាក់ទៅក្នុងសេចក្តីវិនាស ដោយគិតថា ខ្លួនអញជាឥស្សរៈ ការកើតឡើងនៃទុក្ខលំបាក កុំឲ្យមានដល់ស្រ្តីបុរសទាំងឡាយក្នុងដែនរបស់ព្រះអង្គ។ ភោគសម្បត្តិទាំងអស់របស់ព្រះរាជា ជាអ្នកប្រាសចាកការព្រឺរោម (ឥតកោតញញើត) តាមចំណង់ នឹងវិនាសទៅ (ដោយពិត) ការវិនាសនោះ លោកពោលថាជាទុក្ខរបស់ព្រះរាជា។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី ឥឡូវនេះ សូមព្រះអង្គសង្វាតធ្វើបុណ្យ កុំជាអ្នកលេង កុំញុំាងប្រយោជន៍ឲ្យវិនាស បពិត្រមហារាជ សូមព្រះអង្គមានសីល (ព្រោះថា) បុគ្គលអ្នកទ្រុស្តសីល ឈ្មោះថាជាអ្នកញ៉ាំងខ្លួនឲ្យធ្លាក់ចុះ។
[៥៧២] (ព្រះរាជា…) អញបានសួរវេស្សន្តរៈ ជាកោសិយគោត្រ និងនាងកុណ្ឌលិនី ដោយប្រការដូច្នោះហើយ ម្នាលជម្ពុកៈ ឥឡូវនេះ អ្នកចូរពោលនូវកំឡាំងដ៏ឧត្តម ជាងកំឡាំងទាំងឡាយ។
[៥៧២] (ព្រះរាជា…) អញបានសួរវេស្សន្តរៈ ជាកោសិយគោត្រ និងនាងកុណ្ឌលិនី ដោយប្រការដូច្នោះហើយ ម្នាលជម្ពុកៈ ឥឡូវនេះ អ្នកចូរពោលនូវកំឡាំងដ៏ឧត្តម ជាងកំឡាំងទាំងឡាយ។