​[​៥៧៣​]​ ​(​សេក​ជម្ពុ​ក​ពោធិសត្វ​…​)​ ​កំឡាំង​ក្នុង​លោក​ ​មាន​ ​៥​ ​យ៉ាង​ ​រមែង​មាន​ក្នុង​បុរស​ដែល​មាន​អធ្យាស្រ័យ​ធំ​ ​បណ្តា​កំឡាំង​ទាំងនោះ​ ​កំឡាំង​ដៃ​ ​(​កាយ​)​ ​បណ្ឌិត​ពោល​ថា​ជា​កំឡាំង​ថោកទាប​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះជន្ម​វែង​ ​កំឡាំង​ភោគៈ​ ​បណ្ឌិត​ពោល​ថា​ជា​កំឡាំង​ ​ទី​ ​២​។​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះជន្ម​វែង​ ​កំឡាំង​អាមាត្យ​ ​បណ្ឌិត​ពោល​ថា​ជា​កំឡាំង​ទី​ ​៣​ ​កំឡាំង​ជាតិ​ខ្ពស់​ ​ជា​កំឡាំង​ទី​ ​៤​ ​ឥត​សង្ស័យ​ ​បុគ្គល​ជា​បណ្ឌិត​ ​រមែង​គ្រប​សង្កត់​នូវ​កំឡាំង​ទាំងអស់​នេះ​។​ ​កំឡាំង​បញ្ញា​នោះ​ ​ជា​កំឡាំង​ប្រសើរ​ ​ជា​កំឡាំង​ខ្ពង់ខ្ពស់​ជាង​កំឡាំង​ទាំងឡាយ​ ​បណ្ឌិត​ដែល​មាន​កំឡាំង​បញ្ញា​ជ្រោមជ្រែង​ហើយ​ ​រមែង​បាន​នូវ​សេចក្តី​ចំរើន​។​ ​បុគ្គល​មាន​បញ្ញា​ទន់​ ​ទោះបី​បាន​នូវ​ផែនដី​ស្តុកស្តម្ភ​ប្រសើរ​ ​កាលបើ​បុគ្គល​មាន​បញ្ញា​ទន់​នោះ​ ​មិន​មានប្រាថ្នា​ ​បុគ្គល​ដែល​មាន​បញ្ញា​ដទៃ​ ​ធ្វើ​នូវ​ការ​កំហែង​ ​ហើយ​គ្រប់គ្រង​នូវ​ផែនដី​នោះ​។​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​ដែន​កាសី​ ​បើទុកជា​បុគ្គល​មាន​ជាតិ​ខ្ពង់ខ្ពស់​ ​ជា​ក្សត្រ​បាន​នូវ​រាជ្យ​ ​តែ​អ័​ប្ប​បញ្ញា​ ​ក៏​រមែង​មិន​រស់នៅ​ ​ដោយ​រាជ្យ​ទាំងពួង​បាន​។​ ​បញ្ញា​ជា​ធម្មជាតិ​សម្រាប់​វិនិច្ឆ័យ​ក្នុង​សេចក្តី​ដែល​បាន​ស្តាប់​ ​បញ្ញា​ជា​គ្រឿង​ញ៉ាំង​កេរ្តិ៍ឈ្មោះ​ ​និង​លាភសក្ការៈ​ឲ្យ​ចំរើន​ ​នរជន​ប្រកបដោយ​បញ្ញា​ ​ក្នុង​លោក​នេះ​ ​សូម្បី​ទុក្ខ​ ​(​កើតឡើង​)​ ​ក៏​រមែង​បាន​សុខ​ទាំងឡាយ​វិញ​។​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់