​មួយទៀត​ ​បុគ្គល​ណាមួយ​ ​មិន​ស្តាប់​ដោយ​គោរព​ ​មិន​ជឿ​នូវ​បុគ្គល​ជា​ពហុស្សូត​ ​មិន​ឈ្វេងយល់​នូវ​កិច្ចការ​ដែល​ឋិតនៅ​ក្នុង​សភាវៈ​ ​រមែង​មិនបាន​នូវ​បញ្ញា​។​ ​លុះតែ​បុគ្គល​ណា​ជា​អ្នកដឹង​នូវ​ចំណែក​នៃ​ធម៌​ ​ប្រឹងប្រែង​ក្នុង​កាលគួរ​ ​មិន​ខ្ជិលច្រអូស​ ​ប្រឹង​ប្រែ​ងរឿយៗ​ ​តាមកាល​គួរ​ ​ផល​កើតអំពី​ការងារ​ ​ទើប​សម្រេច​ដល់​បុគ្គល​នោះ​។​ ​កាល​បុគ្គល​មិន​មាន​សីល​ជាទី​កើត​ ​(​នៃ​លាភ​ ​យស​ ​សុខ​)​ ​សេពគប់​នូវ​បុគ្គល​ទ្រុស្តសីល​ ​មិនជា​ទី​កើត​ ​(​នៃ​លាភ​ ​យស​ ​សុខ​)​ ​ធ្វើការ​ធុញទ្រាន់​ ​ប្រយោជន៍​រមែង​មិន​ឲ្យផល​ដោយ​ប្រពៃ​ទេ​។​ ​លុះតែ​បុគ្គល​ប្រកប​កិច្ច​ខាងក្នុង​សន្តាន​ ​សេពគប់​នូវ​បុគ្គល​មាន​សីល​ជាទី​កើត​ ​(​នៃ​លាភ​ ​យស​ ​សុខ​)​ ​ដូច្នោះ​ ​ធ្វើការងារ​មិន​ធុញទ្រាន់​ ​ប្រយោជន៍​រមែង​ឲ្យផល​ដោយ​ប្រពៃ​។​ ​បពិត្របិតា​ ​សូម​ព្រះអង្គ​គប់​រក​នូវ​ហេតុ​ទាំងឡាយ​នោះ​ ​គឺ​បញ្ញា​ជា​ចំណែក​នៃ​ព្យាយាម​ ​ក្នុង​ហេតុ​ដែល​គួរ​ប្រកប​ ​និង​ការថែទាំ​ទុក​នូវ​ទ្រព្យ​ដែល​ព្រះអង្គ​បាន​ ​ព្រះអង្គ​កុំ​ ​(​ញ៉ាំង​ទ្រព្យ​)​ ​ឲ្យ​វិនាស​ ​ដោយ​ការងារ​មិន​គួរ​ ​ព្រោះថា​ ​បុគ្គល​ឥត​បញ្ញា​ ​រមែង​លិច​ចុះ​ ​(​ក្នុង​សេចក្តី​វិនាស​)​ ​ដោយហេតុ​មិនមែន​ជា​ការងារ​ ​ដូច​ផ្ទះ​ដែលគេ​ធ្វើ​ដោយ​ដើម​បបុស​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់