ក្នុងកាលនោះ ប្អូនស្រី គឺនាងឧប្បលវណ្ណា ទាសី គឺនាងខុជ្ជុត្តរា ក្នុងកាលនោះ ខ្ញុំប្រុស គឺគហបតិឈ្មោះចិត្តៈ ទេវតា គឺសាតាគិរយក្ខ។ ក្នុងកាលនោះ ដំរីដ៏ប្រសើរ គឺដំរីឈ្មោះបាលិលេយ្យ ស្វាដ៏ប្រសើរ គឺមធុទៈ ក្នុងកាលនោះ ទេវរាជឈ្មោះសក្កៈ គឺកាឡុទាយី អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
[៧១] (នាងសុមេធាទេវី ពោលថា) ខ្ញុំជាមហេសីភរិយារបស់ព្រះបាទសុរុចិ ដែលព្រះអង្គទ្រង់នាំមកមុនដំបូង ព្រះបាទសុរុចិ នាំខ្ញុំមកអស់មួយម៉ឺនឆ្នាំហើយ។ បពិត្រព្រាហ្មណ៍ ខ្ញុំនោះមិនដែលដឹងថា ខ្ញុំបានមើលងាយព្រះរាជាសុរុចិ ជាធំក្នុងដែនវិទេហៈ ព្រះអង្គគ្រប់គ្រងនូវក្រុងមិថិលា ដោយកាយ ដោយវាចា ឬដោយចិត្ត ក្នុងទីវាល ឬក្នុងទីកំបាំងមុខឡើយ។ បពិត្រឥសី សូមឲ្យបុត្តកើត (ក្នុងផ្ទៃរបស់ខ្ញុំ) ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧២] ព្រះភស្តាផង ព្រះមាតាក្មេកផង ព្រះបិតាក្មេកផង ព្រះមាតាបង្កើត និងបិតាបង្កើតផង ជាទីគាប់ចិត្ត ជាទីស្រឡាញ់ (របស់ខ្ញុំ)
ចប់ ភិសជាតក ទី៥។
សុរុចិជាតក ទី៦