​ពួក​ជន​ក្នុង​មនុស្សលោក​ ​ស្គាល់​លោក​ទាំងឡាយ​ដូចម្តេច​។​
 [​៥៧៦​]​ ​(​ព្រះរាជា​ព្រះនាម​អដ្ឋ​កៈ​ត្រាស់​ថា​)​ ​ខ្ញុំ​ជា​ព្រះរាជា​ឈ្មោះ​អដ្ឋ​កៈ​ ​នេះ​ជា​ព្រះរាជា​ព្រះនាម​ភី​មរ​ថ​ ​នេះ​ជា​ព្រះរាជា​ព្រះនាម​កា​លិង្គ​ ​ដែល​មាន​តេជានុភាព​ ​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ ​យើង​ទាំងឡាយ​មក​ក្នុង​ទីនេះ​ ​ដើម្បី​ឃើញ​នូវ​ឥសី​ទាំងឡាយ​ដែល​សង្រួម​ល្អ​ហើយ​ ​ដើម្បី​សួរ​នូវ​ប្រស្នា​ទាំងឡាយ​។​
 [​៥៧៧​]​ ​(​អនុសិស្ស​តាបស​…​)​ ​លោក​ឋិតនៅ​ឰដ៏​អាកាស​ ​ជាទី​រីករាយ​នៃ​សត្វស្លាប​ ​ដូច​ព្រះចន្ទ្រ​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​ ​ដែល​ឋិតនៅ​នា​គន្លង​ផ្លូវ​ឆ្ងាយ​ ​(​អាកាស​)​ ​បពិត្រ​យក្ស​ ​អាត្មា​សូម​សួរ​លោក​ដែល​មាន​អានុភាព​ធំ​ ​ពួក​ជន​ក្នុង​មនុស្សលោក​ ​នឹង​ស្គាល់​លោក​ដូចម្តេច​។​
 [​៥៧៨​]​ ​(​សក្កទេវរាជ​…​)​ ​ទេវតា​ទាំងឡាយ​ក្នុង​ពួក​ទេវតា​ ​បាន​ហៅ​ខ្ញុំ​ណា​ថា​ ​មឃវា​ ​ខ្ញុំ​នោះ​ ​ជា​ទេវរាជ​មកកាន់​ទីនេះ​ ​ក្នុងថ្ងៃនេះ​ ​ដើម្បី​ឃើញ​ឥសី​ទាំងឡាយ​ ​អ្នក​សង្រួម​ល្អ​ហើយ​។​
 ​[​៥៧៩​]​ ​ឥសី​ទាំងឡាយ​របស់​យើងខ្ញុំ​ ​ដែល​ជួបជុំគ្នា​ ​មាន​ឫទ្ធិ​ធំ​ ​ប្រកបដោយ​គុណ​ ​គឺ​ឫទ្ធិ​ ​ល្បី​ទៅ​ក្នុង​ទី​ឆ្ងាយ​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​សូម​ថ្វាយបង្គំ​លោកម្ចាស់​ទាំងឡាយ​ ​ដែល​ប្រសើរ​ក្នុង​ពួក​មនុស្ស​ក្នុង​ជីវ​លោក​នេះ​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់