[៥៨៣] (ពួកឥសី…) ឥសីឈ្មោះសរភង្គៈនេះ មានតបៈ ជាអ្នកវៀរចាកមេថុនធម្ម តាំងអំពីកើតមក ជាបុត្រនៃបុរោហិតដែលជាអាចារ្យ (របស់ព្រះរាជាពារាណសី) មានសភាពរៀបរយល្អហើយ ឥសីឈ្មោះសរភង្គៈនោះ នឹងឆ្លើយនូវប្រស្នាទាំងឡាយរបស់ព្រះរាជាទាំងនោះបាន។
[៥៨៤] (អនុសិស្សតាបស…) បពិត្រកោណ្ឌញ្ញៈ សូមលោកឆ្លើយនូវប្រស្នាទាំងឡាយ ឥសីទាំងឡាយមានសភាពដ៏ល្អ អារាធនាលោក បពិត្រកោណ្ឌញ្ញៈ ការដោះប្រស្នានុ៎ះ ជាទំនៀមតែងមានក្នុងពួកមនុស្ស ប្រស្នាណា មកកាន់សេចក្តីចំរើន ប្រស្នានុ៎ះ ជាភារៈរបស់លោក។
[៥៨៥] (សរភង្គតាបស…) លោកដ៏ចំរើនទាំងឡាយ ខ្ញុំធ្វើឱកាសឲ្យហើយ ចូរសួរនូវប្រស្នាណានីមួយ ដែលលោកទាំងឡាយប្រាថ្នាហើយដោយចិត្តចុះ ព្រោះថា ខ្ញុំដឹងនូវលោកនេះ និងលោកខាងមុខដោយខ្លួនឯង នឹងឆ្លើយនូវប្រស្នានោះៗ ប្រាប់លោកទាំងឡាយបាន។
[៥៨៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ទេវរាជបុរិន្ទទៈ មឃវា សក្កៈ អ្នកឃើញនូវប្រយោជន៍ បានសួរប្រស្នាជាដំបូងដែលខ្លួនប៉ងទុកហើយថា