​បុគ្គល​សម្លាប់​អ្វី​មិន​ក្រៀមក្រំ​ ​ក្នុង​កាលណា​ម្តង​ឡើយ​ ​ឥសី​ទាំងឡាយ​ ​សរសើរ​នូវ​ការ​លះបង់​អ្វី​ ​បុគ្គល​គប្បី​អត់ធន់​ចំពោះ​ពាក្យ​អាក្រក់​ ​ដែល​បុគ្គល​ណា​ពោល​ហើយ​ក្នុង​លោក​នេះ​ ​បពិត្រ​កោណ្ឌញ្ញៈ​ ​សូម​លោក​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​។​
 [​៥៨៧​]​ ​(​សរ​ភង្គ​តាបស​…​)​ ​បុគ្គល​សម្លាប់​សេចក្តី​ក្រោធ​ ​រមែង​មិន​ក្រៀមក្រំ​ក្នុង​កាលណា​ម្តង​ឡើយ​ ​ឥសី​ទាំងឡាយ​ ​រមែង​សរសើរ​នូវ​ការ​លះបង់​នូវ​សេចក្តី​លុបគុណ​គេ​ ​បុគ្គល​គប្បី​អត់ធន់​ចំពោះ​ពាក្យ​អាក្រក់​ ​ដែល​បុគ្គល​ទាំងពួង​ពោល​ហើយ​ ​ពួកសប្បុរស​ពោល​នូវ​សេចក្តី​អត់ធន់​នុ៎ះ​ ​ថា​ជា​គុណជាតិ​ដ៏​ឧត្តម​។​
 ​[​៥៨៨​]​ ​(​សក្កទេវរាជ​…​)​ ​បុគ្គល​អាច​អត់ធន់​នូវ​ពាក្យ​របស់​ជន​ទាំងពីរ​ពួក​បាន​ ​គឺ​បុគ្គល​ស្មើគ្នា​ ​និង​បុគ្គល​ប្រសើរ​ជាង​ ​ចុះ​បុគ្គល​អត់ធន់​នូវ​ពាក្យ​របស់​បុគ្គល​ថោកទាប​ ​តើ​ដូចម្តេច​ ​បពិត្រ​កោណ្ឌញ្ញៈ​ ​សូម​លោក​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​។​
 [​៥៨៩​]​ ​(​សរ​ភង្គ​តាបស​…​)​ ​បុគ្គល​អត់ធន់​នូវ​ពាក្យ​របស់​បុគ្គល​ដ៏​ប្រសើរ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​ឯ​បុគ្គល​អត់ធន់​នូវ​ពាក្យ​របស់​បុ​គ្គ​ល​ស្មើ​ៗ​ ​គ្នា​ ​ព្រោះ​ហេតុ​នៃ​ការ​ប្រណាំងប្រជែង​ ​ចំណែក​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​អត់ធន់​នូវ​ពាក្យ​របស់​បុគ្គល​ថោកទាប​បាន​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់