​គួរ​ប្រព្រឹត្ត​ធម៌​ក្នុង​សមណព្រាហ្មណ៍​ទាំងឡាយ​ ​លុះ​ធ្វើ​យ៉ាងនេះ​ហើយ​ ​រមែង​កើត​ក្នុង​ឋានសួគ៌​។​
 [​៥៩៤​]​ ​(​សក្កទេវរាជ​…​)​ ​ខ្ញុំ​ត្រេកអរ​នឹង​សុភាសិត​របស់​លោកម្ចាស់​ហើយ​ ​សូម​សួរ​នូវ​ប្រស្នា​ដទៃ​ ​ចំពោះ​លោកម្ចាស់​ទៀត​ ​សូម​លោកម្ចាស់​ប្រាប់​នូវ​ប្រស្នា​នោះ​ ​បណ្ឌិត​ទាំងឡាយ​ពោល​នូវ​បុគ្គល​បែប​ដូចម្តេច​ ​ថា​ជា​អ្នកមានសីល​ ​ពោល​នូវ​បុគ្គល​បែប​ដូចម្តេច​ ​ថា​ជា​អ្នកមាន​ប្រាជ្ញា​ ​ពោល​នូវ​បុគ្គល​បែប​ដូចម្តេច​ ​ថា​ជា​សប្បុរស​ ​សិរី​មិន​លះបង់​នូវ​បុគ្គល​បែប​ដូចម្តេច​។​
 [​៥៩៥​]​ ​(​សរ​ភង្គ​តាបស​…​)​ ​បុគ្គល​ណា​ក្នុង​លោក​នេះ​ ​ជា​អ្នក​សង្រួម​ដោយ​កាយ​ ​ដោយ​វាចា​ ​ទាំង​មិន​ធ្វើ​នូវ​បាប​តិចតួច​ដោយចិត្ត​ ​មិន​ពោល​ពាក្យ​ឡេះឡោះ​ ​ព្រោះ​ហេតុ​នៃ​ខ្លួន​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​បុគ្គល​បែប​នោះ​ ​ថា​ជា​អ្នកមានសីល​។​ ​បុគ្គល​ណា​ ​កាល​គិត​នូវ​ប្រស្នា​ដ៏​ជ្រាលជ្រៅ​ដោយចិត្ត​ ​ហើយ​មិន​ធ្វើ​នូវ​អំពើអាក្រក់​ ​ដែល​កន្លង​នូវ​ប្រយោជន៍​ ​មិន​លះបង់​នូវ​ចំណែក​នៃ​ប្រយោជន៍​ ​ដែល​មក​ក្នុង​កាលគួរ​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​បុគ្គល​បែប​នោះ​ ​ថា​ជា​អ្នកមាន​បញ្ញា​។​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់