​បុគ្គល​ណា​ ​ជា​កតញ្ញូ​កតវេទី​ ​មាន​ប្រាជ្ញា​ ​មាន​មិត្រ​ល្អ​ ​មានការ​សេពគប់​មាំ​ ​ធ្វើ​នូវ​កិច្ច​ដោយ​គោរព​ ​ចំពោះ​បុគ្គល​អ្នក​ដល់​នូវ​សេចក្តី​ទុក្ខ​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​បុគ្គល​បែប​នោះ​ ​ថា​ជា​អ្នក​សប្បុរស​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ប្រកបដោយ​គុណ​ទាំងពួង​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​មានចិត្ត​ទន់​ ​ជា​អ្នក​ចែករំលែក​ ​ជា​អ្នកដឹង​នូវ​ពាក្យ​ ​(​របស់​ស្មូម​)​ ​សិរី​មិន​លះបង់​នូវ​បុគ្គល​ជា​អ្នក​សង្រ្គោះ​ ​មាន​វាចា​ពីរោះ​ ​មាន​វាចា​ ​មដ្ឋ​ចត់​បែប​នោះ​ទេ​។​ ​
 [​៥៩៦​]​ ​(​សក្កទេវរាជ​…​)​ ​ខ្ញុំ​រីករាយ​នឹង​សុភាសិត​របស់​លោក​ហើយ​ ​សូម​សួរ​នូវ​ប្រស្នា​ដទៃ​នឹង​លោក​ទៀត​ ​សូម​លោកម្ចាស់​ប្រាប់​នូវ​ប្រស្នា​នោះ​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​សីល​ផង​ ​សិរី​ផង​ ​ធម៌​របស់​សប្បុរស​ផង​ ​ប្រាជ្ញា​ផង​ ​តើ​គុណជាតិ​ណា​ប្រសើរ​បំផុត​។​
 [​៥៩៧​]​ ​(​សរ​ភង្គ​តាបស​…​)​ ​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ ​ពោល​ថា​ប្រាជ្ញា​ជា​គុណជាតិ​ប្រសើរ​បំផុត​ ​ដូច​ស្តេច​នៃ​ផ្កាយ​ ​(​ព្រះ​ចន្រ្ទ​)​ ​ដ៏​ប្រសើរ​ជាង​ផ្កាយ​ទាំងឡាយ​ ​ទុកជា​សីល​ក្តី​ ​សិរី​ក្តី​ ​ធម៌​របស់​សប្បុរស​ក្តី​ ​ក៏​ប្រព្រឹត្តទៅ​តាម​បុគ្គល​អ្នកមាន​ប្រាជ្ញា​។​
 [​៥៩៨​]​ ​(​សក្កទេវរាជ​…​)​ ​ខ្ញុំ​រីករាយ​នឹង​សុភាសិត​របស់​លោក​ហើយ​ ​សូម​សួរ​ប្រស្នា​ដទៃ​នឹង​លោក​ទៀត​ ​សូម​លោក​ប្រាប់​ប្រស្នា​នោះ​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់