​បពិត្រ​ព្រហ្ម​ ​ព្រះបិតា​ក្មេក​ ​និង​ព្រះមាតា​ក្មេក​ទាំងពីរ​នោះ​ ​រស់នៅ​ដរាបណា​ ​ក៏​ទូន្មាន​ខ្ញុំ​ដរាប​នោះ​។​ ​ខ្ញុំ​នោះ​ជា​ស្រី​ប្រកបដោយ​សេចក្តី​មិន​ត្រេកអរ​ ​គឺ​ការ​មិន​បៀតបៀន​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដោយ​ពិ​ត​បា្រ​កដ​ ​មិន​ខ្ជិលច្រអូស​ ​បាន​បំរើ​ព្រះមាតា​ក្មេក​ ​និង​ព្រះបិតា​ក្មេក​នោះ​ដោយ​សេចក្តី​គោរព​ទាំងយប់​ទាំង​ថ្ងៃ​។​ ​បពិត្រ​ឥសី​ ​សូមឲ្យ​បុត្រ​កើត​ដោយ​កិរិយា​ពោល​នូវ​ពាក្យសច្ចៈ​នេះ​ ​កាលបើ​ខ្ញុំ​និយាយ​កុហក​ ​សូមឲ្យ​ក្បាល​ ​(​របស់ខ្ញុំ​)​ ​បែក​ជា​បាំ្រ​ពីរ​ភាគ​ចុះ​។​
 ​[​៧៣​]​ ​បពិត្រ​ព្រាហ្មណ៍​ ​ខ្ញុំ​មិន​មាន​សេចក្តី​ប្រច័ណ្ឌ​ ​ឬ​សេចក្តី​ក្រោធ​ចំពោះ​ពួក​ស្រី​ទាំង​មួយ​ម៉ឺ​នបាំ្រ​មួយ​ពាន់​ ​ដែល​ជា​ភរិយា​ជាមួយគ្នា​ក្នុង​កាលណា​ម្តង​ឡើយ​។​ ​ខ្ញុំ​ត្រេកអរ​ ​ចំពោះ​ស្រ្តី​ទាំងនោះ​ដោយ​ប្រយោជន៍​ ​ស្រី​ណាមួយ​ ​មិនជា​ទីស្រឡាញ់​របស់ខ្ញុំ​ ​ឥតមាន​ឡើយ​ ​ខ្ញុំ​អនុគ្រោះ​ពួក​ស្ត្រី​រួម​ប្តី​ទាំងអស់​ ​សព្វ​ៗ​ ​កាល​ ​ដូចជា​ខ្លួនឯង​។​ ​បពិត្រ​ឥសី​ ​សូមឲ្យ​បុត្រ​កើត​ ​ដោយ​កិរិយា​ពោល​នូវ​ពាក្យសច្ចៈ​នេះ​ ​កាលបើ​ខ្ញុំ​និយាយ​កុហក​ ​សូមឲ្យ​ក្បាល​ ​(​របស់ខ្ញុំ​)​ ​បែក​ជា​បាំ្រ​ពីរ​ភាគ​ចុះ​។​
 [​៧៤​]​ ​ខ្ញុំ​មាន​ឥ​ទ្រ្ទិ​យស្រស់​ស្រា​យស​ព្វ​ៗ​កាល​ ​បាន​ចិញ្ចឹម​នូវ​ទាសៈ​ទាំងឡាយ​ផង​ ​កម្មករ​ទាំងឡាយ​ផង​ ​បុគ្គល​ដែល​ត្រូវ​ចិញ្ចឹម​ទាំងឡាយ​ផង​ ​ពួក​ជន​ដទៃ​ដែល​រស់នៅ​ដោយសារ​ផង​ ​តាម​សមគួរ​ដល់​ហេតុ​។
ថយ | ទំព័រទី ២៤ | បន្ទាប់