នារទ​តាបស​ ​គឺ​ឧទាយិ​ត្ថេ​រ​ ​បរិស័ទ​ ​(​របស់​ពួក​តាបស​)​ ​គឺ​ពុទ្ធបរិស័ទ​ ​សរ​ភង្គ​តាបស​ ​ជា​ពោធិសត្វ​ ​គឺ​តថាគត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​ជាតក​យ៉ាងនេះ​ចុះ​។​

​ចប់​ ​សរ​ភង្គ​ជាតក​ ​ទី២​។​


​អ​លម្ពុ​សា​ជាតក​ ​ទី៣​


 [​៦០៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​គ្រានោះ​ ​ព្រះឥន្ទ្រ​ជាធំ​ ​គ្រប​សង្កត់​នូវ​អសុរ​ឈ្មោះ​វត្រៈ​ ​ទ្រង់​ជា​បិតា​របស់​ទេវបុត្រ​ ​អ្នកឈ្នះ​ ​(​សង្គ្រាម​)​ ​ទ្រង់​ឈ្វេងយល់​នូវ​នាង​ទេវកញ្ញា​ឈ្មោះ​អ​លម្ពុ​សា​ ​ដែល​នៅក្នុង​រោង​ឈ្មោះ​ធម្មសភា​ ​ហើយ​បាន​ត្រាស់​ថា​
 [​៦០៨​]​ ​ម្នាលនាង​ ​(​អ្នកធ្វើ​បុរស​)​ ​ឲ្យ​ច្រឡូកច្រឡំ​ ​(​ដោយ​កិលេស​)​ ​ទេវតា​ទាំងឡាយ​ ​ក្នុង​ជាន់​តាវត្តិង្ស​ ​ព្រមទាំង​ព្រះឥន្ទ្រ​ ​អង្វរ​នាង​ ​ម្នាលនាង​អ​លម្ពុ​សា​ ​ជា​ស្រ្តី​លួងលោម​នូវ​ឥសី​ ​ចូរ​នាង​ទៅ​រក​ព្រះ​ឥសី​សិង្គៈ​(​១​)​ ​។​
 [​៦០៩​]​ ​តាបស​នេះ​ ​មាន​វ័ត​ ​មាន​ព្រហ្មចរិយ​ធម៌​ ​ត្រេកអរ​ក្រៃលែង​ក្នុង​ព្រះនិព្វាន​ ​ជា​អ្នក​ចំរើន​ ​(​ដោយ​គុណ​)​ ​កុំ​ឲ្យ​លោក​ប្រព្រឹត្ត​កន្លង​នូវ​យើង​ទាំងឡាយ​បាន​មុន​ ​នាង​ចូរ​បិទផ្លូវ​ទាំងឡាយ​របស់​លោក​។​
​(​១​)​ ​បាន​ជា​ហៅថា​ ​ឥសី​សិង្គៈ​ ​ព្រោះ​តាបស​នោះ​ ​មាន​ពក​ដុះ​មួយគូ​លើ​ក្បាល​ ​ដូចជា​ស្នែង​ម្រឹគ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់