​[​៦១០​]​ ​(​នាង​អ​លម្ពុ​សា​…​)​ ​បពិត្រ​ទេវរាជ​ ​ហេតុអ្វី​ព្រះអង្គ​ធ្វើ​យ៉ាងនេះ​ ​ព្រះអង្គ​ឃើញ​ខ្ញុំម្ចាស់​ហើយក៏​ត្រាស់​ថា​ ​ម្នាលនាង​ ​ជា​ស្រី​លួងលោម​ឥសី​ ​នាង​ចូរ​ទៅចុះ​ ​ដូច្នេះ​ ​ដ្បិត​ស្រី​អប្សរ​ទាំងឡាយ​ដទៃ​ប្រហែល​នឹង​ខ្ញុំម្ចាស់​ ​ទាំង​ប្រសើរ​ជាង​ខ្ញុំ​មា្ចស់​ ​ក៏​មាន​ ​ក្នុង​ព្រៃ​ដែល​មិន​មាន​សេចក្តី​សោក​ ​មានតែ​សេចក្តី​រីករាយ​ ​សូម​ផ្លាស់​ឲ្យ​ស្រីទេពអប្សរ​ទាំងឡាយ​នោះ​ទៅវិញ​ ​ស្រី​អប្សរ​ ​ជា​អ្នក​អាច​លួងលោម​ទាំងនោះ​ ​ចូរ​ទៅចុះ​។​
 [​៦១១​]​ ​(​សក្កទេវរាជ​…​)​ ​នាង​ពោល​នូវ​ពាក្យពិត​មែន​ ​ឯ​ស្រី​អប្សរ​ទាំងឡាយ​ដទៃ​ ​ប្រហែល​ដូច​នាង​ ​ទាំង​ប្រសើរ​ជាង​នាង​ ​ក៏​មាន​ក្នុង​ព្រៃ​ ​មិន​មាន​សេចក្តី​សោក​ ​មានតែ​សេចក្តី​រីករាយ​។​ ​ម្នាល​នារី​ ​មាន​អវយវៈ​ទាំងពួង​ដ៏​ល្អ​ ​នាង​ដឹង​នូវ​ការ​ផ្គាប់​ ​(​ប្រុស​)​ ​ប្រាកដ​ ​យ៉ាងណា​ ​នាងទេពអប្សរ​ទាំងឡាយ​នោះ​ ​ទៅដល់​ប្រុស​ហើយ​ ​រមែង​មិនដឹង​នូវ​ការ​ផ្គាប់​ ​យ៉ាងនោះ​ទេ​។​ ​ម្នាលនាង​កល្យាណី​ ​នាង​ឯង​ចូរ​ទៅចុះ​ ​ព្រោះថា​ ​នាង​ជា​ស្រី្ត​ប្រសើរ​ជាង​ស្រី្ត​ទាំងឡាយ​ ​នាង​នឹង​ញ៉ាំង​ ​(​តាបស​)​ ​ឲ្យ​លុះអំណាច​ដោយ​វណ្ណៈ​ ​និង​រូប​របស់​នាង​។​
 [​៦១២​]​ ​(​នាង​អ​លម្ពុ​សា​…​)​ ​ខ្ញុំម្ចាស់​ដែល​ព្រះអង្គ​ជា​ទេវរាជ​ទ្រង់​ប្រើ​ហើយ​ ​នឹង​ខានទៅ​មិនបាន​ ​ប៉ុន្តែ​ខ្ញុំម្ចាស់​ខ្លាច​ចំពោះ​ឥសី​សិង្គៈ​នោះ​តេ្រ​ក​អរ​ ​ព្រោះថា​ ​ឥសី​សិង្គ​នោះ​ ​ជា​ព្រាហ្មណ៍​ ​មាន​តេជះ​ខ្ពង់ខ្ពស់​។​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់