ជនទាំងឡាយច្រើននាក់ ញ៉ាំងឥសីឲ្យត្រេកអរ ហើយទៅកាន់នគរ បានដល់នូវការអន្ទោលវែងឆ្ងាយ ព្រោះសេចក្តីវង្វេង ហេតុនោះទើបខ្ញុំម្ចាស់ព្រឺរោម។
[៦១៣] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីញ៉ាំងបុរសឲ្យច្រឡូកច្រឡំ ប្រាថ្នាញ៉ាំងឥសីសិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលនូវពាក្យនេះហើយ ក៏ចៀសចេញទៅ។ នាងអលម្ពុសានោះ ចូលទៅកាន់ព្រៃដែលឥសីសិង្គៈរក្សាហើយនោះ ជាព្រៃដេរដាសដោយវល្លិ៍បាសក្រហមមានទំហំកន្លះយោជន៍ដោយជុំវិញ។ នាងចូលទៅរកឥសីសិង្គៈ ដែលកំពុងបោសរោងភ្លើង ជិតសម័យជាទីរះឡើងនៃព្រះអាទិត្យ ក្នុងវេលាមុនបរិភោគអាហារ ក្នុងពេលព្រឹកព្រហាម។
[៦១៤] (ឥសីសិង្គៈ…) នាងជាអ្វី មានគ្រឿងប្រដាប់ដៃដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមណី ភ្លឺដូចផ្លេកបន្ទោរ ឬដូចផ្កាយព្រឹក។ នាងមានសម្បុរប្រហែលពណ៌នៃព្រះអាទិត្យ មានក្លិនក្រអូបដូចខ្លឹមចន្ទន៍ក្រហម មានភ្លៅមូលល្អ មានមាយាច្រើន ជាកុមារីមានលំអគួរមើល។ ជើងទាំងឡាយរបស់នាង មិនខូងកណ្តាល ជាជើងទន់ល្មើយ ស្អាត ជាន់ស៊ប់ល្អ ជើងទាំងពីរនោះ កាលដើរទៅ គួរឲ្យប្រាថ្នា ដឹកនាំនូវចិត្តរបស់អាត្មាបាន។