សង្ខ​បាល​ជាតក​ ​ទី៤​


 [​៦២៤​]​ ​(​ព្រះបាទ​ពារាណសី​ត្រាស់​សួរ​ថា​)​ ​លោក​ជា​អ្នកមាន​ឱកាស​នៃ​សរីរៈ​ដ៏​ប្រសើរ​ ​មាន​ព្រះនេត្រ​ថ្លា​ ​ខ្ញុំ​សំគាល់​ថា​ ​លោក​ដ៏​ចំរើន​ ​ជា​អ្នក​ចេញ​ចាក​ត្រកូល​ ​ហើយ​បួស​ ​ចុះលោក​អ្នកមាន​ប្រាជ្ញា​ ​លះបង់​នូវ​ទ្រព្យ​ ​និង​ភោគៈ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ហើយ​បួស​ ​តើ​ដោយហេតុ​ដូចម្តេច​។​
 [​៦២៥​]​ ​(​អាឡារតាបស​ ​ថ្វាយព្រះពរ​ថា​)​ ​បពិត្រ​ព្រះរាជា​ ​ជា​នរទេព​ ​អាត្មាភាព​ជា​អ្នកបួស​ដោយ​សទ្ធា​ ​ព្រោះ​បានឃើញ​វិមាន​របស់​ពស់​ធំ​ ​(​នាគ​)​ ​ដែល​មាន​អានុភាព​ច្រើន​ ​ដោយខ្លួនឯង​ផង​ ​ព្រោះ​បានឃើញ​ផល​ដ៏​ធំ​ ​នៃ​បុណ្យ​ទាំងឡាយ​ផង​។​
 [​៦២៦​]​ ​(​ព្រះរាជា​…​)​ ​បព្វជិត​ទាំងឡាយ​ ​មិន​ពោល​នូវ​វាចា​កុហក​ព្រោះ​ប្រាថ្នា​កាម​ ​ព្រោះ​ខ្លាច​ ​ព្រោះ​ទោសៈ​ទេ​ ​ខ្ញុំ​សួរ​ហើយ​ ​សូម​លោក​ប្រាប់​សេចក្តី​នុ៎ះ​ ​សេចក្តី​ជ្រះថ្លា​នឹង​កើត​ដល់​ខ្ញុំ​ព្រោះ​ស្តាប់​។​
 [​៦២៧​]​ ​(​អាឡារតាបស​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ក្នុង​ដែន​ ​អាត្មាភាព​ ​កាល​នៅ​ ​(​ជា​គ្រហស្ថ​)​ ​កំពុង​ដើរទៅ​ដោយ​បំណង​ថា​ ​(​អញ​នឹង​ធ្វើ​)​ ​នូវ​ជំនួញ​ ​ក៏បាន​ឃើញ​នូវ​ពួក​ភោជ​បុត្រ​(​១​)​ ​ក្នុង​ផ្លូវ​ ​
​(​១​)​ ​ពួក​កូន​ព្រានព្រៃ​ទេ​ ​តែ​ហៅថា​ ​“​ភោជ​បុត្រ​”​ ​ប្រែថា​ ​កូន​មេស្រុក​ ​គឺ​ហៅ​ដោយ​សេចក្តី​ស្រឡាញ់​រាប់អាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់