សែងពស់ដ៏ធំ មានកាយធាត់ កំពុងសប្បាយរីករាយដើរ។ បពិត្រព្រះអង្គជាធំជាងជន លុះអាត្មាភាពនោះ មកជួបនឹងពួកភោជបុត្រទាំងនោះហើយ ក៏ព្រឺរោមខ្លាច ហើយសួរថា ម្នាលពួកភោជបុត្រ នាគនេះ មានកាយគួរខ្លាច តើអ្នកទាំងឡាយនាំទៅក្នុងទីណា អ្នកទាំងឡាយ នឹងយកនាគនេះទៅធ្វើអ្វី។
(ពួកភោជបុត្រប្រាប់ថា) នាគដ៏ធំ ជាសត្វទៅដោយទ្រូង មានកាយដ៏ធាត់នេះ យើងយកទៅបរិភោគ (ព្រោះ) សាច់វា មានរសឆ្ងាញ់ផង ក្រាស់ផង ទន់ផង នែកូនអ្នកស្រុកវិទេហៈ អ្នកមិនដឹងនូវរសទេឬ។ ពួកយើងចេញអំពីទីនេះ ទៅកាន់លំនៅរបស់ខ្លួន ហើយយកកាំបិតចិញ្ច្រាំសាច់ទាំងឡាយ ហើយបរិភោគរីករាយសប្បាយ ព្រោះថា ពួកយើងជាសត្រូវចំពោះនាគទាំងឡាយ។
(អាត្មាភាព ពោលថា) ពស់ដ៏ធំនេះ ជាសត្វទៅដោយទ្រូង មានកាយដ៏ធាត់ ប្រសិនបើអ្នកទាំងឡាយ យកនាគនេះទៅបរិភោគ យើងនឹងឲ្យគោបម្រើ ១៦ ដល់អ្នកទាំងឡាយជំនួសនាគ អ្នកទាំងឡាយចូរស្រាយនាគនេះអំពីចំណងចុះ។