(ពួកភោជបុត្រពោលថា…) ពស់នេះជាអាហារជាទីពេញចិត្តរបស់ពួកយើងណាស់ តែពស់ជាច្រើន ពួកយើងធ្លាប់បរិភោគហើយ បពិត្រអាឡារៈ ពួកយើងនឹងធ្វើតាមពាក្យរបស់អ្នកនោះ នែកូនអ្នកស្រុកវិទេហៈ អ្នកចូរជាមិត្ររបស់យើងទាំងឡាយ។
ពួកភោជបុត្រទាំងនោះ ក៏ស្រាយនាគរាជនោះអំពីចំណង (ដែលគេដោតចូល) ទៅតាមច្រមុះ ហើយបញ្ចូលទៅក្នុងអន្ទាក់ ឯនាគរាជនោះ លុះរួចអំពីចំណងហើយ ក៏មានមុខឆ្ពោះទៅកាន់បាចីនទិស ចៀសចេញទៅមួយរំពេច។ នាគរាជនោះ មានមុខឆ្ពោះទៅកាន់បាចីនទិស លូនទៅមួយរំពេច មានភ្នែកពេញដោយទឹកភ្នែក ហើយសំឡឹងមើលអាត្មាភាព កាលនោះ អាត្មាភាព បានដើរទៅតាមក្រោយនៃនាគនោះ ហើយផ្គងម្រាមទាំង ១០ (ពោលថា) អ្នកចូរប្រញាប់ទៅចុះ កុំឲ្យពួកសត្រូវចាប់អ្នកទៀត ព្រោះថា ការជួបប្រទះដោយព្រានទាំងឡាយម្តងទៀត រមែងនាំមកនូវសេចក្តីទុក្ខ អ្នកចូរទៅកាន់ទីដែលពួកភោជបុត្រមិនឃើញ។ នាគរាជនោះ បានទៅកាន់អន្លង់ទឹកដ៏ថ្លា មានពណ៌ខៀវ មានកំពង់ល្អគួររីករាយ