​ដ៏​ទន់ទោរ​ដោយ​ជម្ពូព្រឹក្ស​ ​និង​វេ​ទិសា​ព្រឹក្ស​ ​ជា​សត្វ​មិន​មាន​ភ័យ​ ​មានតែ​ការ​រីករាយ​ ​ក៏​ចូល​ទៅ​ ​(​កាន់​នាគ​ពិភព​)​។​ ​បពិត្រ​ព្រះ​ជ​និ​ន្ទ្រ​ ​នាគ​នោះ​ ​លុះ​ចូល​ទៅកាន់​ភព​នាគ​នោះ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​វិល​មក​ប្រាកដ​ ​(​ខាងមុខ​)​ ​នៃ​អាត្មាភាព​ ​ដោយ​បរិវារ​ជា​ទិព្វ​ ​ហើយ​បំរើ​អាត្មាភាព​ ​ហាក់ដូច​កូន​បំរើ​បិតា​ ​បាន​ពោល​នូវ​ពាក្យត្រូវ​ចិត្ត​ ​ស្រួល​ត្រចៀក​ថា​ ​បពិត្រ​អា​ឡា​រៈ​ ​លោក​ទុក​ដូច​មាតា​ ​និង​បិតា​របស់ខ្ញុំ​ ​លោក​ប្រាដក​ស្មើដោយ​សាច់​ខាងក្នុង​ ​គឺ​ដួង​ហឫទ័យ​ ​ជា​អ្នកឲ្យ​នូវ​ជីវិត​ ​ជា​សំឡាញ់​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​ត្រឡប់​បាន​នូវ​ឫទ្ធិ​របស់​ខ្លួន​ ​បពិត្រ​អា​ឡា​រៈ​ ​សូម​លោក​មើល​និវេសនដ្ឋាន​របស់ខ្ញុំ​ ​ភព​នាគ​មាន​ចំណី​ច្រើន​ ​មាន​បាយទឹក​ដ៏​ច្រើន​ ​ដូ​ចម​សក្ក​សារ​ ​គឺ​ទេព​នគរ​ ​របស់​វាសវ​ទេវរាជ​ដូច្នោះ​។​
 [​៦២៨​]​ ​ពភ​នាគ​នោះ​ ​ប្រកបដោយ​ភូមិភាគ​ ​ជា​ភូមិ​មិន​មាន​ក្រួស​ ​ទន់​ល្អ​ ​មាន​ស្មៅ​ដ៏​ទាប​ ​មិន​មាន​ធូលី​ ​ជាទី​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ ​ជាទី​លះបង់​នូវ​សេចក្តី​សោក​បាន​។​ ​(​ក្នុង​ភព​នាគ​នោះ​ ​មាន​ស្រះ​បោក្ខរណី​)​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់