មិនក្រហេងក្រហូង មានកែវពៃទូរ្យពណ៌ខៀវ មានសួនស្វាយ គួរជាទីរីករាយដោយប្រពៃ តាំងនៅក្នុងទិសទាំង ៤ (នៃស្រះបោក្ខរណី) ដើមស្វាយទាំងឡាយ ក្នុងអម្ពវ័ននោះ មានផ្លែទុំក៏មាន ផ្លែស្រគាលក៏មាន ផ្លែខ្ចីក៏មាន ក្តឹបក៏មាន ជាឈើមានផ្លែសព្វៗ រដូវ។
[៦២៩] បពិត្រព្រះនរទេព លំនៅជាវិការៈនៃមាស មានសន្ទះទ្វារជាវិការៈនៃប្រាក់ មានរស្មីផ្លេកៗ រុងរឿងក្រៃលែងក្នុងកណ្តាលនៃព្រៃឈើទាំងឡាយនោះ ដូចជាផ្លេកបន្ទោរឰដ៏អាកាស។ បពិត្រព្រះរាជា (ក្នុងប្រាសាទនោះ មានផ្ទះកំពូល និងល្វែង) ជាវិការៈនៃកែវមណី ទាំងជាវិការៈនៃមាស រុងរឿងដ៏វិចិត្រជាអនេក ដែលនិម្មិតល្អហើយរឿយៗ ពេញដោយពួកនាងកញ្ញា ដ៏ទ្រទ្រង់ដោយគ្រឿងប្រដាប់មាស។ សង្ខបាលនាគរាជនោះ មានសម្បុរមិនថោកទាប (បានចាប់ដៃអាត្មាភាព) មានសភាពរួសរាន់ ឡើងកាន់ប្រាសាទដែលមានសសរមួយពាន់ មានអានុភាពថ្លឹងមិនបាន ដែលជាទីនៅនៃភរិយា ជាមហេសីរបស់សង្ខបាលនាគរាជនោះ។ នាងនារីម្នាក់ មានសភាពរួសរាន់ កាន់យកនូវកែវមណីដ៏ស្អាត ប្រកបដោយកែវមណីដទៃ មានជាតិសុទ្ធ ជាស្រ្តីដែលនាគរាជនោះមិនបាច់តឿន ក៏ក្រាលនូវអាសនៈ ជាវិការៈនៃកែវពៃទូរ្យមានតម្លៃច្រើន។