លំដាប់នោះ នាគរាជចាប់ដៃអាត្មាភាព ឲ្យអង្គុយលើអាសនៈជាប្រមុខ (ពោលថា) នេះអាសនៈ សូមលោកដ៏ចំរើនអង្គុយលើអាសនៈនេះ ព្រោះថា បណ្តាបុគ្គលដែលគួរគោរពទាំងឡាយ លោកដ៏ចំរើន ទុកជាបុគ្គលគួរគោរពមួយរបស់ខ្ញុំ។ បពិត្រព្រះជនិន្ទ្រ នាងនារីដទៃមានសភាពរហ័សរហួន នាំទឹកចូលមកលាងជើងអាត្មាភាព ដូចជាប្រពន្ធលាងជើងភស្តាជាទីស្រឡាញ់។ មាននាងនារីម្នាក់ទៀត មានសភាពរួសរាន់ បានលើកនូវបាយ មានសម្លដ៏ច្រើន និងម្ហូបក្រៀមផ្សេងៗ ដោយភាជន៍ ជាវិការៈនៃមាស ហើយបង្អោនចូលមកជិត។ បពិត្រព្រះភារតៈ នាងនារីទាំងឡាយ បានដឹងនូវចិត្តនៃព្រះភស្តា (របស់ខ្លួន) ហើយបំរើអាត្មាភាព ដែលជាអ្នកបរិភោគរួចហើយ ដោយតូរ្យតន្ត្រីទាំងឡាយ នាគរាជនោះ ប្រណិប័តន៍អាត្មាភាព ដោយកាមគុណជាទិព្វដ៏ឱឡារិកមានប្រមាណច្រើន ដ៏ក្រៃលែងជាងតូរ្យតន្ត្រីនោះ។
[៦៣០] បពិត្រអាឡារៈ ភរិយាទាំងឡាយរបស់ខ្ញុំនុ៎ះ ៣០០ នាក់ ភរិយាទាំងអស់ មានពាក់កណ្តាលខ្លួន (រៀវល្អ) មានរស្មីដ៏ក្រៃលែង ហាក់ដូចជាពណ៌នៃផ្កាឈូក
[៦៣០] បពិត្រអាឡារៈ ភរិយាទាំងឡាយរបស់ខ្ញុំនុ៎ះ ៣០០ នាក់ ភរិយាទាំងអស់ មានពាក់កណ្តាលខ្លួន (រៀវល្អ) មានរស្មីដ៏ក្រៃលែង ហាក់ដូចជាពណ៌នៃផ្កាឈូក