​បពិត្រ​អា​ឡា​រៈ​ ​លោក​ចូរ​ធ្វើ​សេចក្តី​ស្រឡាញ់​ចំពោះ​ស្រ្តី​ទាំង​នុ៎ះ​ ​ខ្ញុំ​នឹង​ឲ្យ​ដល់​លោក​ ​ៗ​ ​ចូរ​ឲ្យ​ស្រ្តី​ទាំងនោះ​បំរើ​ចុះ​។​
 [​៦៣១​]​ ​អាត្មាភាព​បាន​ទទួលដឹង​រស​នៃ​កាមគុណ​ជា​ទិព្វ​ ​អស់​មួយឆ្នាំ​ ​កាលនោះ​ ​អាត្មាភាព​សួរ​តទៅទៀត​ថា​ ​ព្រះអង្គ​ជានា​គ​ ​បាន​នូវ​សម្បត្តិ​នេះ​ ​ព្រោះ​ធ្វើ​នូវ​កម្ម​អ្វី​ ​ព្រះអង្គ​បាន​វិមាន​ដ៏​ប្រសើរ​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​ព្រះអង្គ​បាន​ដោយ​មិន​មានហេតុ​ ​ឬ​កើតអំពី​បុគ្គល​ណាមួយ​ ​បង្អោន​មក​ថ្វាយព្រះ​អង្គ​ ​ព្រះអង្គ​ធ្វើ​ឯង​ ​ឬ​ពួក​ទេវតា​ថ្វាយ​ ​បពិត្រ​នាគរាជ​ ​ខ្ញុំ​សួរ​សេចក្តី​នេះ​នឹង​ព្រះ​អង្គ​ៗ​ ​បាន​វិមាន​ដ៏​ប្រសើរ​ ​ដោយ​ប្រការ​ដូចម្តេច​។​
 [​៦៣២​]​ ​វិមាន​នេះ​ ​មិនមែន​ខ្ញុំ​បាន​ដោយ​មិន​មានហេតុ​ទេ​ ​មិនមែន​កើតអំពី​បុគ្គល​ណា​បង្អោន​មក​ថ្វាយ​ខ្ញុំ​ទេ​ ​ខ្ញុំ​មិនមែន​ធ្វើ​ដោយខ្លួនឯង​ ​ទាំង​មិនមែន​ទេវតា​ឲ្យ​ខ្ញុំ​ទេ​ ​វិមាន​នេះ​ ​ខ្ញុំ​បាន​ដោយ​កម្ម​របស់​ខ្លួន​ ​ជា​អំពើ​ឥត​បាប​ ​គឺជា​បុណ្យ​។​
 [​៦៣៣​]​ ​វត្ត​របស់​ព្រះអង្គ​ដូចម្តេច​ ​ព្រហ្មចារ្យ​ ​តើ​ដូចម្តេច​ ​នេះ​ជា​វិបាក​នៃ​កម្ម​ដែល​ប្រព្រឹត្ត​ល្អ​ហើយ​ដូចម្តេច​ ​បពិត្រ​នាគរាជ​ ​សូម​ព្រះអង្គ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​ ​វិមាន​នេះ​ ​តើ​ព្រះអង្គ​បាន​ហើយ​ ​ដោយ​ប្រការ​ដូចម្តេច​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់