​[​៦៣៤​]​ ​ខ្ញុំ​ជា​សេ្តច​ឈ្មោះ​ទុយ្យោធ​នៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​មាន​អានុភាព​ធំ​ ​ខ្ញុំ​នោះ​បានដឹង​ច្បាស់​នូវ​ជីវិត​ ​ជា​របស់ថោកទាប​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​។​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យបាយ​ ​និង​ទឹកជា​ទាន​បរិបូណ៌​ដោយ​គោរព​ ​ក្នុង​កាលនោះ​ ​ផ្ទះ​របស់ខ្ញុំ​ ​ជាទី​ប្រជុំ​របស់​សមណៈ​ ​(​ព្រាហ្មណ៍​)​ ​ដូចជា​អណ្តូង​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ខ្ញុំ​បាន​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ហើយ​។​ ​ខ្ញុំ​បាន​ឲ្យ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ប្រទីប​ ​យាន​ ​លំនៅ​ ​សំពត់​សម្រាប់​ស្លៀកដណ្តប់​ ​ទីដេក​ ​និង​បាយទឹក​ ​ជា​ទាន​ដោយ​គោរព​ក្នុង​ទីនោះ​។​ ​អំពើនោះ​ ​ជាវ​ត្ត​របស់ខ្ញុំ​ ​អំពើនោះ​ជា​ព្រហ្មចារ្យ​របស់ខ្ញុំ​ ​នេះ​ជា​វិបាក​នៃ​កម្ម​ដែល​ប្រព្រឹត្ត​ល្អ​ហើយ​នោះ​ ​ព្រោះហេតុនោះ​ឯង​ ​វិមាន​នេះ​ ​ទើប​មាន​ចំណី​ដ៏​ច្រើន​ ​មាន​បាយ​ ​និង​ទឹក​ដ៏​ច្រើន​ ​ដែល​ខ្ញុំ​បាន​ហើយ​។​
 [​៦៣៥​]​ ​វិមាន​នេះ​ ​សម្បូរ​ដោយ​ការ​រាំ​ ​ទាំង​សម្បូរ​ដោយ​ការ​ច្រៀង​ ​តាំងនៅ​អស់​កាលយូរ​ ​តែ​មិន​ទៀងទាត់​សោះ​ទេ​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់