​ពួក​អ្នកមាន​អានុភាព​តិច​ ​មិន​មាន​តេជះ​ ​រមែង​បៀតបៀន​ព្រះអង្គ​ ​ដែល​មាន​អានុភាព​ច្រើន​ ​មាន​តេជះ​ ​បពិត្រ​ព្រះអង្គ​មាន​ចង្កូម​ជា​អាវុធ​ ​ព្រះអង្គ​មក​លុះ​កណ្តាប់​ដៃ​នៃ​ពួក​ភោជ​បុត្រ​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ហេតុអ្វី​។​ ​តេជះ​របស់​ព្រះអង្គ​ទៅតាម​ភ័យ​ដ៏​ធំ​ឬ​ ​ឬ​ពិស​របស់​ព្រះអង្គ​ទៅតាម​គល់​ធ្មេញ​ ​បពិត្រ​ព្រះអង្គ​ ​មាន​ចង្កូម​ជា​អាវុធ​ ​ព្រះអង្គ​ដល់​នូវ​សេចក្តី​លំបាក​ ​(​ក្នុង​សំណាក់​)​ ​នៃ​ពួក​ភោជ​បុត្រ​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ហេតុអ្វី​។​
 [​៦៣៦​]​ ​តេជះ​របស់ខ្ញុំ​មិនមែន​ទៅតាម​ភ័យ​ដ៏​ធំ​ទេ​ ​តេជះ​ ​គឺ​ពិស​របស់ខ្ញុំ​ ​ពួក​ភោជ​បុត្រ​ទាំងនោះ​ ​មិន​អាច​នឹង​បៀតបៀន​ទេ​ ​ធម៌​ទាំងឡាយ​ ​ពួកសប្បុរស​សំដែង​ល្អ​ហើយ​ ​ជា​ធម៌​លះបង់​បាន​ដោយ​ក្រ​ ​ដូច​ច្រាំង​សមុទ្រ​។​ ​បពិត្រ​អា​ឡា​រៈ​ ​ខ្ញុំ​រក្សា​ឧបោសថ​ ​ក្នុង​ថ្ងៃទី​ ​១៤​ ​និង​ថ្ងៃទី​ ​១៥​ ​ជានិច្ច​ ​គ្រានោះ​ ​ពួក​ភោជ​បុត្រ​ ​១៦​ ​នាក់​ ​កាន់​ខ្សែ​ ​និង​អន្ទាក់​ដ៏​មាំ​ដើរមក​។​ ​ព្រាន​ទាំងឡាយ​ទំ​លាយ​ ​(​សរីរៈ​)​ ​យក​ខ្សែ​ខ្លុ​ស​ច្រមុះ​ ​ហើយ​សែង​នាំ​យក​ខ្ញុំ​ទៅ​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់