បណ្តាញាតិដែលកំពុងរមិលមើល ខ្ញុំសម្លាប់ញាតិណា ដែលជាមនុស្សដែលគេមិនគួរសម្លាប់។
[៦៦១] (ព្រះរាជមាតា…) ម្នាលកូន បុគ្គលណាជាអ្នកឈ្នះសង្គ្រាម ញ៉ាំងអញឲ្យក្រោធ បុគ្គលនោះ កូនឯងមិនអាចសម្លាប់បានទេ ម្នាលកូន ព្រះរាជបិតារបស់កូនឯង បានត្រាស់នឹងម្តាយថា យើងមិនមានសេចក្តីអាឡោះអាល័យទេ នឹងទៅ (បួស)។
[៦៦២] (ព្រះរាជឱរសច្បង…) ក្នុងកាលមុន ខ្ញុំទៅកាន់សួនឱទ្យានដោយរថ បានច្បាំងនឹងដំរីចុះប្រេងទាំងឡាយ កាលបើព្រះបិតាទ្រង់ព្រះនាមសុតសោម ទ្រង់ព្រះផ្នួសហើយ ឥឡូវនេះ ខ្ញុំនឹងធ្វើដូចម្តេចហ្ន៎។
[៦៦៣] (ព្រះរាជឱរសប្អូន…) កាលព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំកំពុងទ្រង់ព្រះកន្សែងផង កាលព្រះជេដ្ឋភាតានៃទូលព្រះបង្គំជាខ្ញុំមិនប្រាថ្នា (នឹងឲ្យព្រះអង្គទ្រង់ព្រះផ្នួស) ផង ទូលព្រះបង្គំជាខ្ញុំនឹងចាប់ព្រះហស្តរបស់ព្រះអង្គទុក កាលបើពួកទូលព្រះបង្គំជាខ្ញុំមិនចង់ឲ្យព្រះអង្គទ្រង់ផ្នួស ព្រះអង្គនឹងយាងទៅមិនបានទេ។
[៦៦៤] (ព្រះបិតា…) ម្នាលមេនំ នាងចូរក្រោកឡើង (ចូរកាន់យកនូវកែវមណីនេះ) ហើយញ៉ាំងកុមារនេះឲ្យត្រេកអរក្នុងទីដទៃចុះ