[៦៦៩] (ព្រះរាជា…) ម្នាលកុលពន្ធនវឌ្ឍនៈ ខ្ញុំដឹងថាទ្រព្យរបស់អ្នកមានច្រើន អ្នកបូជាខ្ញុំហើយ ក៏ប៉ុន្តែខ្ញុំប្រាថ្នាឋានសួគ៌ ហេតុនោះ ខ្ញុំនឹងបួស។
[៦៧០] ម្នាលសោមទត្ត ខ្ញុំជាអ្នកអផ្សុកយ៉ាងខ្លាំង សេចក្តីមិនត្រេកអរ (ក្នុងការគ្រប់គ្រងផ្ទះ) មកគ្របសង្កត់ខ្ញុំហើយ សេចក្តីអន្តរាយមានច្រើនណាស់ ខ្ញុំនឹងបួសក្នុងថ្ងៃនេះមិនខាន។
[៦៧១] (ព្រះកនិដ្ឋភាតាព្រះនាមសោមទត្ត…) បពិត្រព្រះរាជាទ្រង់ព្រះនាមសុតសោម បព្វជ្ជាកម្មនេះ ព្រះអង្គទ្រង់ពេញព្រះទ័យហើយ ឥឡូវនេះ សូមព្រះអង្គបួសក្នុងថ្ងៃនេះចុះ ទាំងទូលព្រះបង្គំជាខ្ញុំសោតទៀត ក៏នឹងបួសដែរ (ព្រោះ) ទូលព្រះបង្គំជាខ្ញុំ បើវៀរចាកព្រះអង្គហើយ នឹងមិនអាចឋិតនៅបានទេ។
[៦៧២] (ព្រះរាជា…) អ្នកឯងមិនអាចនឹងបួសបានទេ ព្រោះថា បុគ្គលនីមួយក្នុងនគរ ឬក្នុងជនបទ នឹងមិននាំគ្នាចំអិនអាហារឡើយ។
[៦៧៣] (មហាជន…) កាលបើព្រះបាទសុតសោមទ្រង់ព្រះផ្នួសហើយ តើឥឡូវនេះ ពួកយើងនឹងធ្វើដូចម្តេចហ្ន៎។
[៦៧៤] (ព្រះរាជា…) យើងសំគាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិច (ដែលគេដាក់) ក្នុងពាងធ្លុះ