កាលបើជីវិតតិចយ៉ាងនេះ កាលនេះមិនមែនជាកាលគួរប្រមាទឡើយ។ យើងសំគាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិចក្នុងពាងធ្លុះ កាលជីវិតតិចយ៉ាងនេះ កោតតែជនពាលទាំងឡាយប្រមាទ។ ជនពាលទាំងនោះ រមែងញ៉ាំងនរក តិរច្ឆានកំណើត និងបេតវិស័យ ឲ្យចំរើន ជាអ្នកជាប់ដោយគ្រឿងចង គឺតណ្ហា រមែងញ៉ាំងអសុរកាយឲ្យចំរើន។
[៦៧៥] (មហាជន…) គំនរធូលី ហុយឡើងក្នុងទីជិតបុប្ផកប្រាសាទ ពួកយើងសំគាល់គំនរធូលីនោះថាជាព្រះកេសាដែលព្រះធម្មរាជ ព្រះអង្គមានយស របស់យើង ទ្រង់កាត់ហើយ។
[៦៧៦] ព្រះរាជា ដែលពួកស្រីស្នំហែហមហើយ យាងទៅក្នុងប្រាសាទណា ប្រាសាទនេះរបស់ព្រះរាជានោះដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។