​ព្រះរាជា​ដែល​ពួក​ព្រះ​ញាតិ​ហែហម​ហើយ​ ​យាង​ទៅ​ក្នុង​ប្រាសាទ​ណា​ ​ប្រាសាទ​នេះ​ ​របស់​ព្រះរាជា​នោះ​ ​ដ៏​ដេរដាស​ដោយ​ផ្កាមាស​ ​និង​កម្រង​ផ្កា​ផ្សេង​ៗ​។​ ​ព្រះរាជា​ដែល​ពួក​ស្រីស្នំ​ហែហម​ហើយ​ ​ទ្រង់​យាង​ទៅ​ក្នុង​បន្ទប់​សម្រាប់​ផ្ទំ​ណា​ ​បន្ទប់​សម្រាប់​ផ្ទំ​នេះ​ ​របស់​ព្រះរាជា​នោះ​ ​ដ៏​ដេរដាស​ដោយ​ផ្កាមាស​ ​និង​កម្រង​ផ្កា​ផ្សេង​ៗ​។​ ​ព្រះរាជា​ដែល​ពួក​ញាតិ​ហែហម​ហើយ​ ​ទ្រង់​យាង​ទៅ​ក្នុង​បន្ទប់​សម្រាប់​ផ្ទំ​ណា​ ​បន្ទប់​សម្រាប់​ផ្ទំ​នេះ​ ​របស់​ព្រះរាជា​នោះ​ ​ដ៏​ដេរដាស​ដោយ​ផ្កាមាស​ ​និង​កម្រង​ផ្កា​ផ្សេង​ៗ​។​ ​ព្រះរាជា​ដែល​ស្រីស្នំ​ហែហម​ហើយ​ ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ព្រៃឈើ​អសោក​ណា​ ​ទី​ព្រៃឈើ​អសោក​នេះ​ ​របស់​ព្រះរាជា​នោះ​ ​មាន​ផ្ការីក​ល្អ​សព្វ​ៗ​ ​កាល​ ​គួរ​ជាទី​រីករាយ​ចិត្ត​។​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់