​[​៨៤​]​ ​(​តាបស​…​)​ ​ក្នុង​ព្រៃស្មសាន​ ​មានសាច់​របស់​សត្វ​ស្លាប់​ដ៏​ច្រើន​ ​សាច់​ទាំង​នុ៎ះ​ជា​ភោជន​ជាទី​គាប់ចិត្ត​របស់​អ្នក​ ​ម្នាល​ចចក​ ​អ្នក​ខំអត់​ទ្រាំ​នូវ​គំលាន​ ​និង​សម្រេក​ ​ហើយ​រក្សា​នូវ​ឧបោសថ​ ​តើ​ព្រោះ​ហេតុអ្វី​។​
 [​៨៥​]​ ​(​ចចក​…​)​ ​ខ្ញុំ​ជា​សត្វ​ត្រេកអរ​ក្នុង​សាកសព​ ​ញ៉ាម​ក្នុង​សាច់​ដំរី​ទាំងឡាយ​ ​បាន​ចូល​ទៅ​ក្នុង​ពោះ​នៃ​ដំរី​ធំ​ ​ខ្យល់​ដ៏​ក្តៅ​ផង​ ​រស្មី​ព្រះអាទិត្យ​ដ៏​ក្លៀវក្លា​ផង​ ​របស់​ទាំងនោះ​ ​ញ៉ាំង​ទ្វារ​អាហា​ចាស់​នៃ​ដំរី​នោះ​ ​ឲ្យ​ស្ងួត​ក្រៀម​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំ​ស្គម​លឿង​ ​(​ក្នុង​ពោះ​នៃ​ដំរី​នោះ​)​ ​ខ្ញុំ​រក​ផ្លូវ​ចេញ​មកវិញ​មិន​រួច​ ​ស្រាប់តែ​ភ្លៀង​ធំ​បង្អុរ​ចុះ​ភ្លាម​ ​(​ក្នុង​ពេលនោះ​)​ ​ភ្លៀង​នោះ​ ​ធ្វើ​ទ្វារ​អាហារ​ចាស់​នៃ​ដំរី​នោះ​ ​ឲ្យ​ទទឹកសើម​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ទើប​ខ្ញុំ​ចេញ​មក​ ​ដូចជា​ព្រះចន្ទ​ ​ដែល​រួច​អំពី​មាត់​នៃ​រាហុ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​រក្សា​នូវ​ឧបោសថ​ ​កុំ​ឲ្យ​លោភៈ​គ្រប​សង្កត់​ខ្ញុំ​បាន​ទៀត​ឡើយ​។​
ថយ | ទំព័រទី ២៩ | បន្ទាប់