​ក្នុង​ព្រៃ​រកា​នោះ​ ​មាន​បក្សី​ទាំងឡាយ​ដទៃទៀត​ ​ដែល​ជ្រុះ​ស្លាប​អស់ហើយ​ ​ថមថយ​កំឡាំង​ ​ខ្ញុំ​ត្រូវការ​ដោយ​បុណ្យ​ ​ក៏​ឲ្យ​ដល់​បក្សី​ទាំងនោះ​ ​បណ្ឌិត​ទាំងឡាយ​ពោល​ថា​ ​បុញ្ញកម្ម​នោះ​ជា​កំណប់​។​ ​ការ​ឲ្យ​បុល​របស់ខ្ញុំ​យ៉ាងនេះ​ ​ការ​ដោះបំណុល​របស់ខ្ញុំ​យ៉ាងនេះ​ ​ខ្ញុំ​បា្រប់​នូវ​ការ​កប់​កំណប់​ ​បពិត្រ​កោសិយៈ​ ​អ្នក​ចូរ​ជ្រាប​យ៉ាងនេះ​។​
 [​៨​]​ ​(​ព្រាហ្មណ៍​…​)​ ​បក្សី​មានកំណើត​ពីរ​ដង​នេះ​ ​ប្រសើរណាស់​តើ​ ​ជា​សត្វ​ប្រកបដោយ​ធម៌​ដ៏​ក្រៃលែង​ ​មនុស្ស​ពួក​ខ្លះ​ ​មិន​មានធម៌​នេះ​ទេ​។​ ​អ្នក​ចូរ​បរិភោគ​នូវ​ស្រូវសាលី​ ​ជាមួយនឹង​ពួក​ញាតិ​ទាំងអស់​ ​តាមប្រាថ្នា​ចុះ​ ​ម្នាល​សេក​ ​សូមឲ្យ​យើង​ឃើញ​អ្នក​ទៀត​ ​ដ្បិត​ការបាន​ចួប​ប្រទះ​ ​នឹង​អ្នក​ ​(​នេះ​)​ ​ជាទីស្រឡាញ់​របស់​យើង​។​
 [​៩​]​ ​(​ស្តេច​សេក​…​)​ ​បពិត្រ​កោសិយៈ​ ​ខ្ញុំ​បាន​បរិភោគ​ផង​ ​ផឹក​ផង​ ​ក្នុង​លំនៅ​អ្នក​រួចហើយ​ ​ខ្ញុំ​មិន​អាច​នឹង​នៅក្នុង​សំណាក់​នៃ​អ្នក​អស់​រាត្រី​មួយ​ទេ​ ​អ្នក​ចូរ​ឲ្យ​ទាន​ ​(​ចំពោះ​សមណព្រាហ្មណ៍​)​ ​ដែល​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ផង​ ​ចូរ​ចិញ្ចឹម​មាតាបិតា​ ​ដែល​ចាស់​គ្រាំគ្រា​ផង​។​
 [​១០​]​ ​(​ព្រាហ្មណ៍​…​)​ ​លក្ខី​ ​(​សិរី​ ​បុណ្យ​ ​និង​បា្រ​ជ្ញា​)​ ​បាន​កើតឡើង​ហើយ​ដល់​យើង​ក្នុង​ថៃ្ង​នេះ​ ​ដ្បិត​យើង​បាន​ជួបនឹង​សេ្តច​សេក​ដ៏​ប្រសើរ​ ​ជាង​ពួក​បក្សី​ទាំងឡាយ​ ​យើង​នឹង​ធ្វើបុណ្យ​ឲ្យ​ច្រើន​ ​ព្រោះ​បាន​ស្តាប់​នូវ​សុភាសិត​របស់​សេក​។​
ថយ | ទំព័រទី ៣ | បន្ទាប់