​[​៨៦​]​ ​(​តាបស​…​)​ ​កាលពីដើម​ ​អ្នក​ធ្លាប់​ស៊ី​នូវ​កណ្តៀរ​ទាំងឡាយ​លើ​ក្បាលដំបូក​ ​ម្នាល​ខ្លាឃ្មុំ​ ​អ្នក​ខំអត់​ទ្រាំ​នូវ​គំលាន​ ​និង​សម្រេក​ ​ហើយ​រក្សា​នូវ​ឧបោសថ​ ​តើ​ព្រោះ​ហេតុអ្វី​។​
 [​៨៧​]​ ​(​ខ្លាឃ្មុំ​…​)​ ​ខ្ញុំ​មើលងាយ​នូវ​លំនៅ​របស់​ខ្លួន​ ​បាន​ចូល​ទៅកាន់​ស្រុក​នៃ​មល្ល​ជន​ ​ព្រោះតែ​សេចក្តី​ប្រាថ្នា​លើសលប់​ ​គ្រានោះ​ ​ពួក​ជន​ចេញ​មក​ពី​ស្រុក​ ​ហើយក៏​វាយ​ខ្ញុំ​ដោយ​ធ្នូ​រ​។​ ​ខ្ញុំ​នោះ​បែកក្បាល​ ​ប្រឡាក់ឈាម​អស់ទាំង​ខ្លួន​ ​ហើយ​ត្រឡប់​មកកាន់​លំនៅ​របស់​ខ្លួន​វិញ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​រក្សា​ឧបោសថ​ ​កុំ​ឲ្យ​សេចក្តី​ប្រាថ្នា​លើសលប់​គ្រប​សង្កត់​បាន​ទៀត​ឡើយ​។​
 [​៨៨​]​ ​(​សត្វ​ទាំង​ ​៤​…​)​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លោកម្ចាស់​បាន​សាកសួរ​នូវ​សេចក្តី​ណា​ ​ចំពោះ​យើង​ទាំងឡាយ​ ​យើង​ទាំងអស់គ្នា​ក៏បាន​ឆ្លើយ​នូវ​សេចក្តី​នោះ​ ​តាម​ទំនង​ដែល​ខ្លួន​បានដឹង​រួចហើយ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ពួក​យើង​សូម​សួរ​លោកម្ចាស់​វិញ​ ​បពិត្រ​ព្រហ្ម​ ​លោកម្ចាស់​បាន​រក្សា​ឧបោសថ​ ​តើ​ព្រោះ​ហេតុអ្វី​។​
ថយ | ទំព័រទី ៣០ | បន្ទាប់