បុគ្គលអង្គុយ ឬដេកក្រោមម្លប់នៃឈើណា មិនត្រូវកាច់បំបាក់មែកឈើនោះឡើយ ព្រោះថាបុគ្គលអ្នកប្រទូស្តមិត្ត ជាមនុស្សអាក្រក់។ ឯឈ្មួញទាំងនោះច្រើនគ្នា មិនអើពើនូវពាក្យនៃឈ្មួញជាធំម្នាក់ឯងនោះ ក៏ចូលទៅដើម្បីនឹងកាត់នូវដើមជ្រៃនោះត្រង់គល់ ដោយប៉ូវថៅទាំងឡាយ ដែលខ្លួនសំលៀងហើយ។
[១២០] (អភិសម្ពុទ្ធគាថា) លំដាប់នោះ នាគទាំងឡាយ ២៥ សៀតគ្រឿងក្រោះហើយផង ពួកនាគខ្មាន់ធ្នូ ៣០០ ផង ពួកទាហានកាន់ខែលបាំ្រមួយពាន់ផង ក៏ចេញមក។
[១២១] (នាគរាជ…) អ្នកទាំងឡាយចូរសម្លាប់ ចូរចងនូវពាណិជទាំងនុ៎ះ អ្នកទាំងឡាយកុំលែងនូវជីវិតឡើយ អ្នកទាំងឡាយ ចូរធ្វើនូវពួកពាណិជទាំងអស់នោះ ឲ្យទៅជាផែះ ទុកតែពាណិជជាធំម្នាក់ប៉ុណ្ណោះ។
[១២២] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បណ្ឌិតបុរស កាលបើបានឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន មិនគប្បីលុះអំណាចនៃលោភៈឡើយ ត្រូវតែកំចាត់បង់នូវចិត្តដែលប្រកបដោយលោភៈប្រាកដដូច្នោះ ភិក្ខុបើបានដឹងនូវទោស (ក្នុងលោភៈ) យ៉ាងនេះ ដឹងនូវការកើតឡើងនៃទុក្ខ ព្រោះតណ្ហាយ៉ាងនេះហើយ គប្បីប្រព្រឹត្តជាអ្នកមានតណ្ហាទៅប្រាសហើយ មិនមានសេចក្តីប្រកាន់មាំ មានស្មារតី។

ចប់ មហាវាណិជជាតក ទី១០។