បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តឹង្សចុះ។
[១២៧] (ព្រះរាជា…) យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះ ទុកជាទ្រព្យរបស់ខ្ញុំជាប់តាមខ្លួន ខ្ញុំនោះ នឹងទៅធ្វើកុសលឲ្យច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥន្ទ្រិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ។
[១២៨] (សាធិនរាជ ពោលនឹងស្តេចនារទៈថា) ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌល(១) ដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាកក្រពាកយំហើយ

(១) ទទឹកមានកំពែងសម្រាប់បុកទំលាយទឹកឲ្យហូរស្រួល។ អដ្ឋកថា។