​ទស​ព្រាហ្មណ​ជាតក​ ​ទី១២​


 [​១៣០​]​ ​(​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា​)​ ​ព្រះរាជា​ ​ជា​យុធិ​ដ្ឋិ​ល​គោត្រ​ ​ព្រះអង្គ​ប្រាថ្នា​នូវ​ធម៌​ ​បាន​ត្រាស់​នឹង​អាមាត្យ​ឈ្មោះ​វិធូ​រៈ​ថា​ ​ម្នាល​វិធូ​រៈ​ ​អ្នក​ចូរ​ស្វែងរក​នូវ​ព្រាហ្មណ៍​ទាំងឡាយ​ ​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​ឲ្យ​មក​បរិភោគ​នូវ​ភោជន​របស់​យើង​ ​ទក្ខិណាទាន​ដែលគេ​ឲ្យហើយ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​ម្នាល​សំឡាញ់​ ​យើង​នឹង​ឲ្យ​នូវ​ទក្ខិណាទាន​ ​(​ចំពោះ​បុគ្គល​នោះ​)​។​
 [​១៣១​]​ ​(​អា​មាត្រ​ឈ្មោះ​វិធូ​រៈ​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​ព្រាហ្មណ៍​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​គួរ​នឹង​បរិភោគ​នូវ​ភោជន​របស់​ព្រះអង្គ​ ​គេ​រកបាន​ដោយ​ក្រ​។​ ​បពិត្រមហារាជ​ ​ឮថា​ ​ជាតិ​ព្រាហ្មណ៍​ទាំងឡាយ​ណា​ ​មាន​ ​១០​ ​យ៉ាង​ ​សូម​ព្រះអង្គ​ ​ទ្រង់ព្រះ​សណ្តាប់​នូវ​ការចែក​រំលែក​ ​និង​ការពិនិត្យ​ពិច័យ​ ​នូវ​ព្រាហ្មណ៍​ទាំងនោះ​ ​តាម​ប្រាជ្ញា​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​ដោយ​ពិស្តារ​ចុះ​។​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​កាន់​ការុង​ទាំងឡាយ​ ​ដែល​ពេញដោយ​ឫស​ឈើ​ ​ចង​មាត់ជិត​ ​ហើយ​តែង​ក្បួន​ថ្នាំ​ទាំងឡាយ​ផង​ ​ផ្ងូត​ទឹក​ឲ្យ​គេ​ផង​ ​សែក​នូវ​ ​(​ភូត​វិជ្ជា​)​ ​ផង​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់