​[​១៣​]​ ​(​នាង​ចន្ទា​កិន្នរី​ ​ពោល​ផ្តាសា​ថា​)​ ​រាជបុត្ត​ណា​ ​បាញ់​នូវ​ប្តី​ដែល​អញ​ជា​អ្នក​កំ​ព្រា​បា្រ​ថ្នា​ហើយ​ ​រាជបុត្ត​ ​(​នោះ​)​ ​អាក្រក់​មែន​ ​ប្តី​របស់​អញ​នោះ​ ​ដែល​ត្រូវ​សរ​មុត​ហើយ​ ​ដេក​លើ​ផែនដី​ទៀប​គល់ឈើ​។​ ​នែ​រាជបុត្ត​ ​សេចក្តី​សោក​ក្នុង​ហឫទ័យ​ណា​នៃ​អញ​ ​ដែល​កំពុង​សំឡឹង​មើល​នូវ​កិន្នរ​ ​សូម​មាតា​របស់​អ្នក​ ​បាន​នូវ​សេចក្តី​សោក​ក្នុង​ហឫទ័យ​ដូច​អញ​នេះ​ដែរ​។​ ​នែ​រាជបុត្ត​ ​សេចក្តី​សោក​ក្នុង​ហឫទ័យ​ណា​របស់​អញ​ ​ដែល​កំពុង​សំឡឹង​មើល​នូវ​កិន្នរ​ ​សូម​ប្រពន្ធ​របស់​អ្នក​ ​បាន​នូវ​សេចក្តី​សោក​ក្នុង​ហឫទ័យ​ដូច​អញ​នេះ​ដែរ​។​ ​នែ​រាជបុត្ត​ ​បុគ្គល​ណា​ ​បាន​សម្លាប់​កិន្នរ​ ​ដែល​ជា​សត្វ​មិន​ប្រទូស្ត​ ​ព្រោះ​ការ​ចង់បាន​អញ​ ​សូមកុំ​ឲ្យ​ម្តាយ​របស់​អ្នក​ ​(​នោះ​)​ ​បានឃើញ​កូន​ផង​ ​សូមកុំ​ឲ្យបាន​ឃើញ​ប្តី​ផង​។​ ​នែ​រាជបុត្ត​ ​អ្នកណា​បាន​សម្លាប់​កិន្នរ​ ​ដែល​ជា​សត្វ​មិន​ប្រទូស្ត​ ​ព្រោះ​ការ​ចង់បាន​អញ​ ​សូមកុំ​ឲ្យ​ប្រពន្ធ​របស់​អ្នកនោះ​ ​បានឃើញ​កូន​ផង​ ​សូមកុំ​ឲ្យបាន​ឃើញ​ប្តី​ផង​។​
 [​១៤​]​ ​(​ព្រះរាជា​ទ្រង់​ត្រាស់​ថា​)​ ​ម្នាលនាង​ចន្ទា​មាន​ភ្នែក​ដូច​ផ្កា​នៃ​តិ​មិរ​ព្រឹក្ស​ក្នុង​ព្រៃ​ ​នាង​កុំ​យំ​ ​កុំ​សោក​ឡើយ​ ​នាង​នឹង​បាន​ជា​អគ្គមហេសី​នៃ​យើង​ ​និង​មាន​នាង​នារី​បូជា​ក្នុង​រាជត្រកូល​។​
ថយ | ទំព័រទី ៥ | បន្ទាប់