ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៩] (វិធូរៈ…) បពិត្រព្រះជនាធិបតី (ព្រាហ្មណ៍ទាំងឡាយ) ជួញសម៉ផង កន្តួតព្រៃផង ស្វាយផង ព្រីងផង សម៉ពិភេកផង ខ្នុរសម្លផង ឈើស្ទន់ផង ព្នៅផង ពទ្រាផង ឈើកែសផង ទឹកអំពៅ និងស្ករអំពៅផង ខ្សៀផង ទឹកឃ្មុំ និងថ្នាំបន្តក់ភ្នែកផង ជួញភណ្ឌៈមានតម្លៃតិច ឬមានតម្លៃច្រើនផង បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយពាណិជ ហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤០] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។