[១៤១] (វិធូរៈ…) (ព្រាហ្មណ៍ទាំងឡាយ) នាំគ្នាធ្វើនូវកសិកម្ម និងពាណិជ្ជកម្មផង ចិញ្ចឹមពពែ និងចៀមផង ទំនុកបម្រុងពួកកុមារីផង រៀបចំអាពាហ៍ពិពាហ៍ផង ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយកុដុម្ពិកៈ និងគហិបតី គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤២] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៤៣] (វិធូរៈ…) មានព្រាហ្មណ៍ពួកខ្លះ ជាបុរោហិត (បរិភោគនូវភិក្ខាដែលគេទុកបំរុងឲ្យខ្លួន) ពួកជនច្រើនគ្នា តែងសាកសួរព្រាហ្មណ៍នោះ ព្រាហ្មណ៍ទាំងនោះជាអ្នកក្រៀវពង (គោជាដើម) ផង ជាគ្រូសាក់ផង សម្លាប់សត្វចិញ្ចឹម គឺក្របី ជ្រូក និងពពែផង ក្នុងផ្ទះនោះ