បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយបុគ្គលអ្នកសម្លាប់គោ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៤៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ដាវ និងខែល កាន់ព្រះខាន់ ឈរឯបនៅក្បែរផ្លូវជាទីទៅនៃពួកឈ្មួញ នាំពួកឈ្មួញឲ្យផុត (អំពីពួកចោរ) ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយពួកជនអ្នកឃ្វាលគោ និងពួកអ្នកនេសាទ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។